អុីស្រាអែល ៖ ការបាញ់កាំភ្លើងត្រូវបានគេលឺ ផ្ទុះឡើងនៅទូទាំង ទីក្រុង Jenin តំបន់ West Bank កាន់កាប់ដោយអ៊ីស្រាអែល នៅព្រឹកថ្ងៃពុធនេះ ខណៈកងកម្លាំងអ៊ីស្រាអែល បានវាយឆ្មក់ទៅលើទីក្រុងនេះ។
ក្រុមហាម៉ាស់ និងក្រុមជីហាតអ៊ីស្លាមនិយម បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេកំពុងប្រយុទ្ធជាមួយកងកម្លាំងអ៊ីស្រាអែល នៅក្នុងទីក្រុង Jenin ជាកន្លែងដែលក្រសួងសុខាភិបាលប៉ាឡេស្ទីន និយាយថា មនុស្ស៤នាក់បានស្លាប់កាលពីថ្ងៃចន្ទ។
បន្ទាប់រយៈពេល១៨ ខែ នៃការរីកធំអំពើហិង្សាយ៉ាងឆាប់រហ័ស នៅក្នុងតំបន់ West Bank កងកម្លាំងអ៊ីស្រាអែល បានបង្រ្កាបបន្ថែមទៀត ចាប់តាំងពីការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់កាលពីថ្ងៃ៧ ខែតុលា បានចាប់ខ្លួនមនុស្សរាប់រយនាក់ និងធ្វើការវាយឆ្មក់ជាទៀងទាត់ ដែលបានបណ្តាលឲ្យមានការប្រយុទ្ធគ្នា។
ពលរដ្ឋប៉ាឡេស្ទីន យ៉ាងហោចណាស់ ១២១នាក់ ត្រូវបានសម្លាប់នៅទីក្រុងនោះ ក្នុងរយៈពេល៣សប្តាហ៍មកនេះ ចាប់តាំងពីការវាយប្រហារ។

