ចិន ៖ អ័ព្ទដ៏ក្រាស់ បានគ្របដណ្តប់លើរដ្ឋធានីប៉េកាំង ប្រទេសចិន នៅថ្ងៃពុធទី១ ខែវិច្ឆិកានេះ ១ថ្ងៃបន្ទាប់ពីអាជ្ញាធរបានចេញ ការព្រមានខ្ពស់បំផុត សម្រាប់ពពកអ័ព្ទ និងផ្សែងអ័ព្ទ ក្នុងទីក្រុងធំៗជាច្រើននៅភាគខាងជើង និងបានព្រមានដល់សាធារណៈជនថា ភាពអាចមើលឃើញគ្នា អាចធ្លាក់ចុះមិនដល់៥០ម៉ែត្រនោះទេ។
ទីក្រុងប៉េកាំង បានឲ្យដឹងកាលពីថ្ងៃអង្គារ ទី ៣១ ខែតុលា ថា ទីក្រុងនេះនឹងអនុវត្តវិធានការគ្រប់គ្រងចរាចរណ៍ ប្រសិនបើរដ្ឋធានីនេះចាប់ផ្តើមការព្រមានពីការបំពុលខ្យល់ខ្ពស់បំផុត។
អ្នកជំនាញនិយាយថាចរន្តខ្យល់ត្រជាក់ដែលចុះខ្សោយពីប៉ូលខាងជើង កត្តាសំខាន់មួយនៅពីក្រោយអាកាសធាតុមិនប្រក្រតី។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV បានរាយការណ៍ថា ខណៈកម្រិតបំពុលខ្យល់នៅក្នុងទីក្រុងប៉េកាំងកាន់តែទូលំទូលាយ តំបន់ទីក្រុង Tianjin និង Hebei និងកំពង់ផែភាគខាងជើងខេត្ត Henan បានឈានដល់កម្រិតមធ្យម ទៅធ្ងន់ធ្ងរ ដែលអ្នកជំនាញគ្រប់គ្រងការបំពុលខ្យល់ និយាយថា សកម្មភាពឧស្សាហកម្មកើនឡើង ការដឹកជញ្ចូនទំនិញច្រើន និងការដុតជញ្រ្ជាំងដើម្បីដាំដំណាំ បានរួមចំណែកដល់ផ្សែងអ័ព្ទ។

