ហៃទី ៖ អ្នកជំនាញអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅប្រទេសហៃទី បាននិយាយកាលពីថ្ងៃអង្គារថា លោកមានការព្រួយបារម្ភចំពោះការរីករាលដាលយ៉ាងឆាប់រហ័សនៃអំពើហិង្សារបស់ក្រុមជនអន្ធពាល និងអនាគតដ៏ក្រៀមក្រំ ដែលកំពុងរង់ចាំកុមារនៅក្នុងប្រទេសដែលញាំញីដោយបញ្ហានេះ។
លោក វីល្លៀម អូណេល (William O'Neill) បាននិយាយនៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរយៈពេលមួយសប្តាហ៍ទៅកាន់ប្រទេសហៃទី ដែលជាលើកទីពីររបស់ខ្លួននៅឆ្នាំនេះ ចំពេលមានការកើនឡើងនៃអំពើហិង្សា ដែលបានធ្វើឲ្យមនុស្សជាង ២០០.០០០នាក់ ផ្លាស់ទីលំនៅ។
លោកបាននិយាយថា៖ «ឃាតកម្ម របួស និងការចាប់ជំរិត គឺមានចំនួនច្រើនជារៀងរាល់ថ្ងៃ»។ «មួយជំនាន់ទាំងមូល ហាក់ដូចជា ត្រូវរងទុក្ខដោយអំពើហិង្សា ហើយអនាគតរបស់ប្រទេសមួយនេះ ត្រូវបានគំរាមកំហែងដោយស្ថានភាពដ៏ធ្ងន់ធ្ងរដែលយុវជនរបស់ខ្លួន កំពុងប្រឈមមុខ។
មនុស្សច្រើនជាង១.២៣០ នាក់ ត្រូវបានសម្លាប់ និងចាប់ជំរិតចំនួន៧០១នាក់ ត្រូវបានរាយការណ៍នៅទូទាំងប្រទេសហៃទី ចាប់ពីថ្ងៃទី ០១ ខែកក្កដា ដល់ថ្ងៃទី២០ ខែកញ្ញា ដែលច្រើនជាងទ្វេដងនៃតួលេខដែលបានរាយការណ៍ ក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមអង្គការសហប្រជាជាតិ។

