ជប៉ុន ៖ នគរបាលជប៉ុន នៅថ្ងៃពុធ (ទី១ ខែវិច្ឆិកា) នេះ បាននិងកំពុងស៊ើបអង្កេតលើមូលហេតុជំរុញរបស់បុរសវ័យ ៨៦ឆ្នាំម្នាក់ ដែលបានចាប់ស្ត្រី ២នាក់ធ្វើជាចំណាប់ខ្មាំង នៅក្នុងប៉ុស្តិ៍ប្រៃសណីយ៍ បន្ទាប់ពីត្រូវបានគេរាយការណ៍ថា ដំបូងឡើយបានដុតផ្ទះរបស់ខ្លួន មុននឹងបន្ទាប់មកបានបាញ់នៅក្នុងមន្ទីរពេទ្យ។
មនុស្ស ២នាក់ បានរងរបួស នៅឯមន្ទីរពេទ្យក្នុងទីក្រុង Saitama នៅខាងក្រៅទីក្រុងតូក្យូ ខណៈដែលចំណាប់ខ្មាំងទាំង ២រូប មិនមានរបួសស្នាមអ្វីនោះឡើយ បន្ទាប់ពីរងទុក្ខព្រួយរយៈពេល ៨ម៉ោង នៅក្នុងដៃរបស់បុរសចូលនិវត្តន៍ម្នាក់ ពោលគឺជាជនល្មើស ដែលមានកំហឹង និងអាវុធ កាលពីថ្ងៃអង្គារ (ទី៣១ ខែតុលា)។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនានា បានឲ្យដឹងថា លោក Tsuneo Suzuki មានការខឹងសម្បា ចំពោះសេវារបស់ប៉ុស្តិ៍ប្រៃសណីយ៍ ហើយអត់សប្បាយចិត្តនឹងគ្រូពេទ្យ នៅមន្ទីរពេទ្យ ដែលគាត់បានបាញ់ប្រហារនោះ។
សារព័ត៌មាន Asahi Shimbun បានចុះផ្សាយថា ជនល្មើសបានប្រាប់នគរបាលថា រូបគេ «មានការខកចិត្ត» ចំពោះការណាត់ជួបជាមួយវេជ្ជបណ្ឌិត នៅមន្ទីរពេទ្យនោះ ហើយមានការខឹងសម្បានឹងប៉ុស្តិ៍ប្រៃសណីយ៍ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍៕

