ហ្ស៊កដានី បារម្ភពីការបាញ់ប្រហារឆ្លងព្រំដែន បើសង្រ្គាមនៅតំបន់ហ្កាហ្សា ទាញអ៊ីរ៉ង់ ឲ្យចូលរួម

2023/11/01 10:00:48 pm        59

ហ្ស៊កដានី ៖ សំណើរបស់ហ្ស៊កដានី សម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot ពីទីក្រុងវ៉ាស៊ីនតោន បានឆ្លុះបញ្ចាំងពីការព្រួយបារម្ភកាន់តែខ្លាំងឡើងរបស់ខ្លួនអំពីការជាប់ពាក់ព័ន្ធក្នុងការបាញ់ប្រហារ ប្រសិនបើសង្រ្គាមនៅតំបន់ហ្កាហ្សា បានអូសទាញប្រទេសអ៊ីរ៉ង់ និងកងជីវពលប្រដាប់អាវុធក្នុងតំបន់ នៅតាមព្រំដែននៃព្រះរាជាណាចក្រនេះឲ្យចូលរួម។

ប្រទេសហ្ស៊កដានី ស្ថិតនៅជិតខាងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ជាទីដែលកងកម្លាំងតំណាងរបស់អ៊ីរ៉ង់ កំពុងប្រតិបត្តិការ ហើយក៏ស្ថិតក្បែរអ៊ីស្រាអែល និងតំបន់ West Bank កាន់កាប់ដោយអ៊ីស្រាអែលផងដែរ។ ប្រទេសនេះបានឃ្លាំមើលសង្គ្រាមរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមប៉ាឡេស្ទីនហាម៉ាស ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់មួយផ្សេងទៀត ដោយមានការប្រកាសអាសន្នយ៉ាងខ្លាំងក្នុងប្រទេស។

ព្រះមហាក្សត្រហ្ស៊កដានី ព្រះនាម Abdullah បានមានបន្ទូលដោយត្រង់ៗអំពីការភ័យខ្លាចរបស់ព្រះអង្គ ដោយខ្លាចថាជម្លោះនេះអាចបង្កឱ្យមានការផ្លាស់ទីលំនៅថ្មីរបស់ជនជាតិប៉ាឡេស្ទីន ទៅកាន់ព្រះរាជាណាចក្រហ្ស៊កដានី ដែលជាជម្រកសម្រាប់ប្រជាជនប៉ាឡេស្ទីន ដ៏ច្រើន ដែលត្រូវបានបណ្តេញចេញពីទឹកដីរបស់ពួកគេ នៅពេលអ៊ីស្រាអែល ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៨ មក។

ប៉ុន្តែបណ្ដាអតីតមន្ត្រីជាន់ខ្ពស់របស់ហ្ស៊កដានី និងប្រភពសន្តិសុខបានប្រាប់សារព័ត៌មាន រ៉យទ័រ ថា ប្រទេសហ្ស៊កដានី ឥឡូវនេះ កំពុងអំពាវនាវឱ្យមានការការពារផ្នែករឹង និងការគាំទ្ររបស់សហរដ្ឋអាមេរិកកម្រិតខ្ពស់បន្ថែមទៀត ដោយសារតែការព្រួយបារម្ភពីអ៊ីរ៉ង់ និងកងកម្លាំងតំណាងរបស់ប្រទេសនេះ អាចក្លាយជាការជ្រួលច្របល់កាន់តែខ្លាំងនៅក្នុងការប៉ះទង្គិចនៅមជ្ឈិមបូព៌ា៕


អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm