កូរ៉េខាងត្បូង ៖ ទីភ្នាក់ងារសារព័ត៌មានYonhap បានរាយការណ៍នៅថ្ងៃពុធនេះ ដោយដកស្រង់សម្តីពីសេវាចារកម្មរបស់ប្រទេសកូរ៉េខាងត្បូងថា ប្រទេសកូរ៉េខាងជើង កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការរៀបចំសម្រាប់ការបាញ់បង្ហោះផ្កាយរណបចារកម្ម ហើយឱកាសនៃកិច្ចប្រឹងប្រែងលើកទីបីដើម្បីទទួលបានជោគជ័យ គឺមានកម្រិតខ្ពស់។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ (NIS) ត្រូវបានគេដកស្រង់សម្តីថា កូរ៉េខាងជើង ក៏បានបញ្ជូនគ្រាប់រំសេវជាង១០លើកទៅកាន់ប្រទេសរុស្ស៊ី ដើម្បីប្រើប្រាស់ ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន រួមទាំងកាំភ្លើងធំជាងមួយលានគ្រាប់ផងដែរ។
សមាជិកនៃគណៈកម្មាធិការសភា លោក Yoo Sang-bum ត្រូវបានដកស្រង់សម្តីដោយនិយាយថា នោះគឺប្រហែលជាការផ្គត់ផ្គង់អាវុធ ដែលរុស្ស៊ីចំណាយក្នុងសង្គ្រាមជាមួយអ៊ុយក្រែនក្នុងរយៈពេលពីរខែប៉ុណ្ណោះ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ដោយដកស្រង់សមាជិកគណៈកម្មាធិការដែលកំពុងចូលរួមថា ទីភ្នាក់ងារស៊ើបការណ៍ NIS បានធ្វើរបាយការណ៍នេះ នៅក្នុងសម័យប្រជុំគណៈកម្មាធិការស៊ើបការណ៍សម្ងាត់សភាបិទទ្វារ។

