
ប្រភពមួយដែលបានដឹងពីកិច្ចព្រមព្រៀង បានប្រាប់អ្នកយកព័ត៌មានReutersថា ហ្វូងមនុស្សត្រូវបានគេឃើញប្រមូលផ្ដុំគ្នានៅខាងក្រៅច្រកឆ្លងព្រំដែនរ៉ាហ្វា(Rafah)តំបន់ហ្កហ្សានៅព្រឹកថ្ងៃពុធនេះ ខណៈកិច្ចព្រមព្រៀងមួយត្រូវបានសម្របសម្រួលដែលនឹងអនុញ្ញាតឲ្យអ្នកកាន់លិខិតឆ្លងដែនបរទេស និងអ្នករបួសធ្ងន់មួយចំនួនអាច ចូលក្នុងប្រទេសអេហ្ស៊ីប។
ប្រភពដដែល បាននិយាយថា មិនមានការកំណត់ពេលថាតើរយៈពេលប៉ុន្មានដែលច្រកឆ្លងព្រំដែនរ៉ាហ្វា នឹងនៅតែបើកសម្រាប់ការជម្លៀសខ្លួនចេញនៅក្នុងក្របខណ្ឌដែលសម្របសម្រួលដោយប្រទេសកាតា។
ប្រភពនោះ បាននិយាយថា កិច្ចព្រមព្រៀងមិនត្រូវបានគេភ្ជាប់ជាមួយបញ្ហាផ្សេងក្រៅពីការចរចាដូចជាចំណាប់ថ្នូរ ដែលត្រូវចាប់ខ្លួនដោយក្រុមហាម៉ាស ជាក្រុមប៉ាឡេស្ទីនអ៊ីស្លាមនិយម ដែលកំពុងគ្រប់គ្រងតំបន់ហ្កាហ្សា ឬផ្អាកប្រយុទ្ធដើម្បីបុព្វហេតុវិបត្ដមនុស្សធម៌ក្នុងតំបន់ហ៊ុមព័ន្ធដែលកំពុងជួបកង្វះខាតស្បៀង អាហារ ទឹក ប្រេងឥន្ធនៈ និងថ្នាំសង្កូវ៕