ភ្នំពេញ ៖ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុ ញ្ញាតឱ្យលោកស្រី ជូសាណា វាម៉ា(Jyotsana Varma) នាយកប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះ ADB ដែលតែងតែគាំទ្រដល់កម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កន្លងមក។ ឯកឧត្ដមបន្តថា កន្លងមកក្រសួងបានផ្តោតលើការងារអាទិភាពសំខាន់ៗទី១.គឺភាពស្អាត, ទី២.ភាពបៃតង និងទី៣.ចីរភាព។ ឯកឧត្តមក៏បានជំរុញ ADB យកចិត្តទុក ដាក់ និងបង្វែរគម្រោងថវិកាឱ្យសមស្រប តាមការងារអាទិភាពនៃយុទ្ធសាស្រ្តរបស់ក្រសួង ទើបការប្រើប្រាស់ថវិការបស់គម្រោងទទួលបានប្រសិទ្ធភាព និងតម្លាភាព។
យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ គឺបានអនុលោមតាម«យុទ្ធសាស្រ្តបញ្ចកោណ» ដំ ណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដោយផ្អែកលើមូលដ្ឋាននៃគោលនយោបាយ និងយុ ទ្ធសាស្រ្តជាតិដែលមានជាធរមាន ព្រមទាំងក្របខណ្ឌអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ដើម្បីតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើ យតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅធានាសម្រេចគោលដៅនៃយុទ្ធសាស្រ្តបញ្ចកោណគឺ«ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ ៦០ ភាគរយនៅឆ្នាំ២០៥០»៕ ដោយ៖ គង់ ឌិន