
ក្រុមមួយមកពី កងពលតូចផ្នែកស៊ើបការកាំភ្លើងធំដោយឡែកទី១៥ បានធ្វើប្រតិបត្ដិការ Shark ឬត្រីឆ្លាម ជាយានដ្រូនមួយផលិតដោយអ៊ុយក្រែនបំពាក់ទៅដោយបច្ចេកវិទ្យាទំនើប ក្នុងនោះរួមមាន ម៉ាស៊ីនថតដែលមានកម្លាំងខ្លាំង អាចពង្រីកជិតបានច្បាស់ ដែលពេលខ្លះអាចមើលឃើញអក្សរដែលសរសេរលើសម្លៀកបំពាក់ចំងាយ២គីឡូម៉ែត្រពីលើដីទៀតផង។
នេះជាផលិតផលនៃ កម្មវិធីយានដ្រូនក្នុងស្រុកដែលកំពុងរីកដុះដាលរបស់ប្រទេសអ៊ុយក្រែន ពោលគឺបានរីកចំរើនយ៉ាងឆាប់រហ័ស ចាប់តាំងពីរុស្ស៊ីបានចូលលុកលុយនៅដើមឆ្នាំ២០២២ ដូច្នេះការផលិតទំហំបែបវាយប្រហារ និងយន្ដហោះស៊ើបការណ៍គ្មានមនុស្សបើកUAVs ដែលបានបំពេញមុខនាទីយ៉ាងសំខាន់នៅក្នុងការប្រយុទ្ធ។
ក្រុមការងារក្នុងផ្នែកនេះ ត្រូវតែកំណត់អត្ដសញ្ញាណគោលដៅ និងបញ្ជូនទិន្នន័យទៅឲ្យអង្គភាពកាំភ្លើងធំដែលពេលនោះ ការបាញ់ផ្លោងគ្រាប់កាំភ្លើងធំ ឬគ្រាប់រ៉ូកែតទៅរកគោលដៅដែលបានកំណត់។
ក្រុមយានដ្រូនស៊ើបការ បាននិយាយថា យានដ្រូន Sharkនេះ ១គ្រឿងតម្លៃ ៥ម៉ឺនដុល្លា រ ជាយានដ្រូនអាចទុកចិត្ដបាន មានប្រសិទ្ធភាពនិងងាយស្រួលប្រើប្រាស់។