ក្រសួងទេសចរណ៍​ ជំរុញ​ការ​បណ្តុះបណ្តាល​ចម្អិន​ម្ហូប​ខ្មែរ​ជា​អត្តសញ្ញាណ​ដើម្បី​ទាក់ទាញ​ទេសចរ​អន្តរជាតិ​

2021/06/08 07:58:44 pm        154

ភ្នំពេញ ​៖ បន្ទាប់ពី​ផ្តល់​ការ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ផ្តល់​សេវាកម្ម​ម្ហូបអាហារ ​និង​ភេសជ្ជៈ​ជូន​តំណាង​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​នានា ​នៅ​តាម​បណ្តា​ខេត្ត​ភាគ​ឦសាន​ រួចមក ក្រសួងទេសចរណ៍​នឹង​បន្ត​ជំរុញ​បើក​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​ចុងភៅ ​ដើម្បី​ជំរុញ​ឱ្យ​អ្នក​ជំនាញ​ចេះ​រៀបចំ​ចម្អិន​ម្ហូប​អាហារ​បែប​ប្រពៃណី​ខ្មែរ​មាន​រសជាតិ​ឆ្ងាញ់ ​និង​ជំរុញ​ទាក់ទាញ​ភ្ញៀវ​បរទេស​ស្គាល់​ពី​អត្តសញ្ញាណ​អាហារ​បែប​ប្រពៃណី​វប្បធម៌​ខ្មែរ​។

បើតាម​លោក ជួប រតនា ប្រធាន​នាយកដ្ឋាន​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ និង​ជា​ប្រធាន​លេខាធិការ​គ្រប់គ្រង​គម្រោង «​ហូ​ការ​» ​បាន​ថ្លែងថា ​ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១២ ខែមិថុនា ​ក្រសួងទេសចរណ៍​បាន​និង​កំពុង​ធ្វើការ​បណ្តុះ​បណ្តាល​គ្រូ​បង្គោល​ផ្នែក​សេវាកម្ម​ម្ហូបអាហារ ​និង​ភេសជ្ជៈ​ចំនួន​ជិត​៤០​នាក់ ដែល​មាន​សិក្ខាកាម​ខ្លះ​គឺជា​ម្ចាស់​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ ខ្លះ​បុគ្គលិក​ជំនាញ ​និង​ខ្លះ​ជា​អ្នក​ជំនាញ​មកពី​ខេត្ត​ព្រះវិហារ​ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និង​ខេត្តក្រចេះ ​ដើម្បី​ជម្រុញ​អោយ​ពួកគាត់​បណ្តុះ​បណ្តាល​បន្ត​ជូន​បុគ្គលិក​ខ្លួន ជូន​យុវជន​ក្រីក្រ ​និង​យុវជន​បាត់បង់​ឱកាស​ការងារ​ជាដើម​។

លោក បន្តថា បន្ទាប់ពី​ការ​បណ្តុះបណ្តាល​គ្រូ​បង្គោល​សេវាកម្ម​ម្ហូបអាហារ​ និង​ភេសជ្ជៈ​នេះ​ទៀត​ ក្រសួង​តាមរយៈ​គម្រោង ​«​ហូ​ការ​» ​និង​អង្គការ «​ស្វី​ស ខន​ថាក់​កម្ពុជា​» ​នឹង​បន្ត​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ជំនាញ​ចុងភៅ​មួយទៀត ដើម្បី​ជំរុញ​ឱ្យ​ចុងភៅ​ខ្មែរ​ចេះ​ធ្វើ​ម្ហូបអាហារ​បែប​ប្រពៃណី​ខ្មែរ ​អាហារ​ប្រចាំ​តំបន់ កែច្នៃ​អោយ​មាន​ឱជារស​ឆ្ងាញ់ ដើម្បី​បង្កើត​ភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ ស្គាល់​អត្តសញ្ញាណ​វប្បធម៌​ម្ហូបអាហារ​ខ្មែរ​ផង​ និង​ទាក់ទាញ​ភ្ញៀវ​មក​ទស្សនា​ម្តង​ហើយ​ចង់​មក​ទស្សនា​ម្តងទៀត​។

ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ មានប្រសាសន៍ថា ​នៅក្នុង​អំឡុង​ពេលដែល​ទេសចរណ៍​កម្ពុជា កំពុង​ជួប​រង​ការ​ប៉ះពាល់​ខ្លាំង​ពី​វិបត្តិ​ការ​រាតត្បាត​កូ​វីដ​-១៩​ ក្រសួងទេសចរណ៍​បាន​និង​កំពុង​ជំរុញ​បណ្តុះ​បណ្តាល​ពង្រឹង​សមត្ថកិច្ច​ជំនាញ​ទេសចរណ៍​ជូន​អ្នក​ជំនាញ​ដែល​យើង​មាន​ស្រាប់ និង​បណ្តុះ​បណ្តាល​ជំនាញ​ទេសចរណ៍​ជូន​យុវជន​ថ្មីៗ​ទៀត​ ហើយ​ការបណ្តុះបណ្តាល​នោះ គឺ​ធ្វើអោយ​យុវជន​យើង​ធ្វើ​ការងារ​ផ្តល់​សេវា​ល្អ​ប្រសើរ​ស្របតាម​បរិបទ​កូ​វីដ-​១៩​។

ឯកឧត្តម ប៉ាក់ សុខុម បញ្ជាក់ថា នៅក្នុង​ឆ្នាំ​២០២១ នឹង​ស្ថានភាព​ទេសចរណ៍​នឹង​មិន​ទាន់មាន​កំណើន​ល្អ​ប្រសើរ​ទេសចរណ៍ ប៉ុន្តែ​នៅ​ឆ្នាំ​២០២២​ឆ្នាំ​ក្រោយនេះ​ ទេសចរណ៍​កម្ពុជា ​នឹង​មាន​កំណើន​ក្នុង​ចន្លោះ​ពី​២០​ទៅ​៣០% ខណៈ​រាជរដ្ឋាភិបាល​កម្ពុជា ​ដែល​មាន​ក្រសួងទេសចរណ៍​ជា​សេនាធិការ​ បាន​ប្រកាស​ជា​ផ្លូវការ​ពី​គម្រោង​បើក​ទទួល​កញ្ចប់​ទេសច​រ​អន្តជាតិ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ មក​ទស្សនា​តំបន់​សៀមរាប​អង្គរ នៅ​ត្រីមាស​ទី​៤ ចុង​ឆ្នាំ​២០២១​នេះ ​ហើយ​ទេសចរ​អន្តរជាតិ​នឹង​បន្ត​កើន​ឡើង​ពី​៣០​ទៅ​៣៥% ​នៅ​ឆ្នាំ​២០២៣ ខណៈ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​SEA GAME ឆ្នាំ​២០២៣៕

​អត្ថបទ ៖ ស៊ុម សុខ​ជា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ

2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm
​មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm