លោកនាយករដ្ឋមន្ត្រី អ៊ីស្រាអែល បេន ចាមីនណេតានយ៉ាហ៊ូ (Benjamin Netanyahu)បានសាងកេរ្តិ៍ឈ្មោះរបស់លោកក្នុងនាមជាអ្នកការពារសន្តិសុខដោយពឹងផ្អែកលើតួនាទីរបស់លោកនៅក្នុងអង្គភាពកងកម្លាំងសម្រាំង ដែលបានជួយរំដោះចំណាប់ខ្មាំងដ៏ក្លាហានបំផុតមួយចំនួនរបស់អ៊ីស្រាអែល។

កេរដំណែលរបស់លោកជាមេដឹកនាំដែលកាន់អំណាចយូរជាងគេបំផុតរបស់ប្រទេសនេះ ឥឡូវនេះនឹងត្រូវបានបង្ហាញពីការបរាជ័យផ្នែកសន្តិសុខដ៏អាក្រក់បំផុតមួយដែលលោកបានដឹង និងដោយជោគវាសនានៃចំណាប់ខ្មាំងជាង ២០០ នាក់ដែលត្រូវបានចាប់ខ្លួនដោយខ្មាន់កាំភ្លើងក្រុមហាម៉ាសប៉ាឡេស្ទីនពីតំបន់ហ្កាហ្សា ដែលអ៊ីស្រាអែលបាននិយាយថាបានសម្លាប់មនុស្សជាង១.៤០០នាក់ នៅថ្ងៃដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រ រយៈពេល៧៥ ឆ្នាំ មកនេះ។

ទំហំនៃការសម្លាប់រង្គាល របួស និងរូបភាពនៃអំពើហិង្សាដែលកើតចេញពីសហគមន៍អ៊ីស្រាអែលភាគខាងត្បូងជុំវិញតំបន់ហ្កាហ្សា បានធ្វើឱ្យប្រទេសនេះរង្គោះរង្គើ។
ក្នុងអាណត្តិទី៦របស់លោកជានាយករដ្ឋមន្ត្រី លោក Netanyahu វ័យ៧៤ឆ្នាំ ជាប្រធានក្រុមចម្រុះស្តាំនិយមជ្រុលបំផុតមួយរបស់អ៊ីស្រាអែល ហើយបានស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើង ខណៈភាពតក់ស្លុតដំបូងបានធ្វើឲ្យផ្ទុះកំហឹង ចំពោះការបរាជ័យ ដែលនាំឱ្យមានការវាយប្រហារកើតឡើង។

លោកបានបដិសេធមិនទទួលខុសត្រូវ ដោយគ្រាន់តែនិយាយថា គ្រប់គ្នានឹងត្រូវឆ្លើយសំណួរពិបាកៗ នៅពេលសង្រ្គាមជាមួយក្រុមហាម៉ាសបញ្ចប់ ហើយនៅក្នុងសន្និសីទសារព័ត៌មានដ៏កម្រមួយរបស់លោក លោកបានច្រានចោលសំណួរដែលសួរថាតើរូបលោកនឹងលាលែងពីតំណែងដែរឬទេ។
ការស្ទង់មតិរបស់កាសែត ម៉ារីវ (Maariv) កាលពីថ្ងៃទី ១៨-១៩ ខែតុលា បានបង្ហាញថា អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក បេនី ហ្គានស៍ (Benny Gantz) ប្រធានគណបក្សប្រឆាំងកណ្តាលនិយមនៅក្នុងរដ្ឋាភិបាលរួបរួមដែលបានបង្កើតថ្មី ក្រុមអ្នកឆ្លើយតបបានបង្ហាញការពេញចិត្ត ចំនួន៤៨% ឲ្យលោកលោកធ្វើជានាយករដ្ឋមន្ត្រី បើធៀបនឹង ២៨% សម្រាប់លោក Netanyahu ៕