រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ហ៊ូសេន អាមីរ៉ាប់ឌូឡាហៀន (Hossein Amirabdollahian) បានព្រមានកាលពីថ្ងៃពុធអំពី «ផលវិបាកដ៏ធ្ងន់ធ្ងរ» ប្រសិនបើការវាយប្រហារនៅតែបន្តលើតំបន់ហ្កាហ្សាស្ទ្រីប ដែលជាការព្រមានចុងក្រោយបង្អស់ពីប្រទេសនេះ ដែលគាំទ្រក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា និងកងជីវពល នៅកន្លែងផ្សេងទៀត ក្នុងតំបន់នេះ។
លោក បាននិយាយនៅក្នុងទីក្រុងអង់ការ៉ាថា៖«ប្រសិនបើបទឈប់បាញ់ភ្លាមៗ មិនបានកើតឡើងនៅហ្កា ហ្សាស្ទ្រីប ហើយការវាយប្រហារយ៉ាងឆាប់រហ័សដោយសហរដ្ឋអាមេរិក និងរបបអ៊ីស្រាអែលនិយម នៅតែបន្ត នោះផលវិបាក នឹងកាន់តែធ្ងន់ធ្ងរឡើង» ។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានវាយប្រហារទៅលើក្រុមជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងតំបន់ធំទូលាយនេឡះ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលពួកគេ បាននិយាយថា ជាការវាយប្រហារដែលមិនបង្កហេតុក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដែលបានជំរុញឲ្យមានការភ័យខ្លាចថា ជម្លោះតំបន់ហ្កាហ្សា អាចបង្កឲ្យក្លាយជាសង្រ្គាមកាន់តែទូលំទូលាយឡើង។
ថ្លែងក្នុងសន្និសីទសារព័ត៌មានជាមួយសមភាគីទួរគី លោក អាមីរ៉ាប់ឌូឡាហៀន មិនបានផ្តល់ព័ត៌មានលម្អិតអំពីផែនការរបស់អ៊ីរ៉ង់ទេ។
ប្រទេសនេះ និយាយថា ខ្លួនគាំទ្រក្រុមហាម៉ាស ប៉ុន្តែមិនបានដើរតួនាទីណាមួយក្នុងការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធលើអ៊ីស្រាអែលកាលពីខែមុន។ ទាំងខ្លួន និងទួរគី បានថ្កោលទោសការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់របស់អ៊ីស្រាអែល ទៅលើតំបន់ហ្កាហ្សា។