ប្រទេសចិន បញ្ជូនយន្តហោះយោធា និងនាវា រាប់សិបគ្រឿង ទៅជិតកោះតៃវ៉ាន់

2023/11/02 06:35:51 pm        203

ប្រទេសចិនបានបញ្ជូនយន្តហោះចម្បាំងចំនួន៤៣ គ្រឿង និងនាវា ៧ គ្រឿងនៅជិតកោះតៃវ៉ាន់កាលពីថ្ងៃពុធនៅក្នុងសមយុទ្ធទ្រង់ទ្រាយធំមួយផ្សេងទៀត ក្នុងគោលបំណងដាក់សម្ពាធលើកោះតូចមួយនេះដែលទីក្រុងប៉េកាំងប្រកាសសិទ្ធិគ្របគ្រងថាជាខេត្តមួយរបស់ប្រទេសចិន។

អាជ្ញាធរការពារជាតិរបស់កោះតៃវ៉ាន់បាននិយាយថា យន្តហោះចំនួន ៣៧ គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់មេដ្យាននៃច្រកសមុទ្រតៃវ៉ាន់ ហើយបានចូលដែនអាកាសរបស់កោះនេះនៅព្រឹកព្រលឹមថ្ងៃដដែលនោះ ។

ក្រុមមន្ត្រីកោះតៃវ៉ាន់បាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន បានតាមដានស្ថានការណ៍នេះ និងបានដាក់ពង្រាយយន្តហោះ នាវាកងទ័ពជើងទឹក និងប្រព័ន្ធមីស៊ីលបាញ់ពីលើដី ដើម្បីឆ្លើយតបទៅនឹងសកម្មភាពមួយដែលកោះនេះយល់ឃើញថាជាការឈ្លានពាន។

សមយុទ្ធយោធានេះ គឺជាការសំម្ញែងសាច់ដុំយោធាធំបំផុតចុងក្រោយប្រឆាំងនឹងកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ ចាប់តាំងពីឆ្នាំ ១៩៤៩ បន្ទាប់ពីប្រជាជនរបស់ខ្លួនបានរត់ចេញពីការគ្រប់គ្រងរបស់ចិនកុម្មុយនិស្ត។ ក្រុមមន្ត្រីតៃវ៉ាន់ បង្ហោះព័ត៌មានថ្មីៗអំពីសមយុទ្ធរបស់ចិន ជារឿយៗ ទោះបីជាសកម្មភាពយោធាភាគច្រើនមានការចូលរួមពីយន្តហោះ ឬនាវាមួយចំនួនតូច មិនមែនរាប់សិបគ្រឿងក៏ដោយ។

ប្រទេសចិនបាននិយាយជាសាធារណៈថា សមយុទ្ធនេះគឺមានគោលបំណងសម្រាប់កងកម្លាំងរបស់ខ្លួនអនុវត្តយុទ្ធសាស្ត្រយោធា និងដើម្បីព្រមានប្រទេសបរទេសនានាប្រឆាំងនឹងការធ្វើអន្តរាគមន៍។

ដំណឹងនេះកើតឡើងពីរថ្ងៃបន្ទាប់ពីឧត្តមសេនីយចាង យូសៀ (Zhang Youxia) មន្ត្រីយោធាឋានៈទីពីរនៅក្នុងប្រទេសចិន បានព្រមាននៅក្នុងសន្និសីទនៅទីក្រុងប៉េកាំងថា ប្រទេសចិន និងយោធាចិននឹងមិនអនុញ្ញាតឱ្យកោះ តៃវ៉ាន់បំបែកចេញពីដីគោកជាដាច់ខាត៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        176
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        163
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm