លោកប្រធានាធិបតីអាមេរិក Joe Biden និងមន្ត្រីសន្តិសុខជាតិជាន់ខ្ពស់របស់លោកកំពុងប្រឈម នឹងបញ្ហាកាន់តែស្មុគស្មាញអំពីការប្តេជ្ញាចិត្តរបស់អ៊ីស្រាអែលក្នុងការកាត់បន្ថយការស្លាប់ជនស៊ីវិល និងរបៀបដែលការវាយប្រហារលើតំបន់ហ្កាហ្សាអាចប៉ះពាល់ដល់ជំហរនយោបាយក្នុងស្រុករបស់លោក។

សូម្បីតែសម្ព័ន្ធមិត្តមួយចំនួននៃរដ្ឋបាលរបស់លោកក៏មានការព្រួយបារម្ភដែរថា ការការពារការឆ្លើយតបរបស់អ៊ីស្រាអែលចំពោះការវាយប្រហារភេរវកម្មថ្ងៃទី៧ ខែតុលា អាចក្លាយជាជំហរដែលមិនអាចប្រកែកបានសម្រាប់សេតវិមាន។
ការទម្លាក់គ្រាប់បែកដ៏ធំមួយ លើជំរំជនភៀសខ្លួន ចាបាលីយ៉ា (Jabalya) កាលពីថ្ងៃអង្គារ បានក្លាយជាបន្ទុកដ៏តឹងតែងសម្រាប់មាគ៌ារដ្ឋបាលរបស់លោក Biden ដែលកំពុងព្យាយាមដើរ ដែលគេបានមើលឃើញសាធារណៈថាអ៊ីស្រាអែល កំពុងព្យាយាមទប់ស្កាត់ជនស៊ីវិលប៉ាឡេស្ទីនដែលបាត់បង់ជីវិត សូម្បីតែឈុតឆាកនៃការបំផ្លិចបំផ្លាញបង្ហូរឈាមចេញពីតំបន់ហ្កាហ្សា ដែលធ្វើឲ្យសាធារណជនមានការភ្ញាក់ផ្អើល ផ្ទុះកំហឹង និងទាមទារឲ្យមានបទឈប់បាញ់។

ការវាយប្រហារតាមអាកាសដែលបានបង្កការបំផ្លិចបំផ្លាញដ៏មហន្តរាយ និងបានសម្លាប់មនុស្សមួយចំនួនធំបានចោទជាសំណួរថ្មីអំពីប្រសិទ្ធភាពរបស់លោក Biden និងមន្ត្រីកំពូលរបស់លោកក្នុងការបញ្ចុះបញ្ចូលសមភាគីអ៊ីស្រាអែលឱ្យការពារជីវិតជនស៊ីវិលប៉ាឡេស្ទីន ហើយក៏កំពុងធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងផងដែរនៅក្នុងរដ្ឋបាលដែលថា ចំនួនអ្នកស្លាប់ជាជនស៊ីវិលដែលចេះតែកើនឡើងអាចប៉ះពាល់ដល់ការគាំទ្រជាអន្តរជាតិសម្រាប់អ៊ីស្រាអែលបន្ថែមទៀត ដោយធ្វើឱ្យប្រទេសនេះឯកោ ក្នុងពេលមានអស្ថិរភាពក្នុងតំបន់ដ៏ជ្រៅ៕
