កាលពីថ្ងៃពុធ ទាហានអ៊ីស្រាអែល បានបង្ហាញទីតាំងលាក់អាវុធដ៏ធំ និងគ្រឿងផ្គត់ផ្គង់ យកមកពីក្រុមសកម្មជនហាម៉ាស់ បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា។

សព្វាវុធដែលរឹបអូសបានរួមមាន អាវុធប្រភេទបេRPG របស់ក្រុមហាម៉ាស់ គ្រាប់បែកបំផ្លាញសិរីរាង្គ គ្រាប់រ៉ុក្កែត និងសព្វាវុធផ្សេងៗទៀត។
រថក្រោះរបស់អ៊ីស្រាអែល កំពុងមានសកម្មភាពនៅក្នុងតំបន់ហ្កាហ្សា ក្នុងរយៈពេលយ៉ាងហោចណាស់៤ថ្ងៃមកនេះ បន្ទាប់ពីជាច្រើនសប្តាហ៍នៃការទម្លាក់គ្រាប់បែកតាមអាកាស ក្នុងការសងសិកសម្រាប់ការវាយប្រហារធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីនលើជនស៊ីវិលភាគច្រើន កាលពីថ្ងៃទី ៧ ខែតុលា និងបានចាប់មនុស្សជាចំណាប់ថ្នូរជាង២០០នាក់។

ក្រុមសកម្មប្រយុទ្ធ បានឆ្លើយតបវិញ ដោយមីស៊ីលប្រឆាំងរថក្រោះ និងការបាញ់កាំភ្លើងយន្ត។ ក្រុមសកម្មប្រយុទ្ធជាច្រើននាក់ត្រូវបានសម្លាប់ ប៉ុន្តែពុំបានបញ្ជាក់ច្បាស់ពីចំនួននោះទេ។