
ភ្នំពេញ៖ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាគោលការណ៍ផ្តោតលើយុវជនជាង ១ លាន ៥ សែននាក់ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្នុងនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាបានណែនាំដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រូវអនុវត្តតាមគោលការណ៍ចំនួន ៤។
គោលការណ៍ទាំង ៤ នោះរួមមានយុវជនត្រូវ៖
ទី១. ការរៀបចំការចុះឈ្មោះ ដែលត្រូវធ្វើឱ្យងាយស្រួលទាំងផ្ទាល់ និងអនឡាញ,
ទី២. ការចូលរៀនមិនបង់ប្រាក់ ហើយអ្នកមានប័ណ្ណក្រីក្រ នឹងមានប្រាក់ឧបត្ថម្ភប្រចាំខែ,
ទី៣. ការរៀបចំកម្មវិធីសិក្សា ត្រូវមានភាពបត់បែន ទៅតាមលទ្ធភាពអ្នករៀន និងអ្នកធ្វើការ និង
ទី៤. ការបណ្តុះបណ្តាលចំពោះមុខ គឺផ្តោតលើ ១០ វិស័យ និង ៣៨ មុខជំនាញ ៕