
កណ្ដាល៖ មានប្រសាសន៍ក្នុងពេលអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ និយោជិត ប្រមាណពីរម៉ឺននាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ទោះកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់ ពលរដ្ឋមានជីវភាពធូរធារជាលំ ដាប់ក្ដី ក៏រាជរដ្ឋាភិបាលនៅតែបន្តគិតគូរយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាកាន់តែរីកចម្រើន ជាលំដាប់ថែមទៀត ដើម្បីឈានទៅសម្រេចគោលដៅជាប្រទេសរីកចម្រើននៅឆ្នាំ២០៥០។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ដើម្បីសម្រេចគោលដៅនេះ សម្ដេចនាយករដ្ឋមន្ត្រី បាន ចាត់តាំងឱ្យមានការចុះស្រាវជ្រាវនៅគ្រប់តំបន់ គ្រប់ផ្នែក និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីដាក់ចេញនូវគោលនយោបាយឱ្យចំទិសដៅ និងជាក់ស្ដែងនិយម តាំងពីមុនពេលបង្កើតរាជរដ្ឋាភិបាលនៅអាណត្តិទី៧ មកម្ល៉េះ។
កម្ពុជានៅប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសចាប់តាំងពីការបញ្ចប់សង្គ្រាមទាំងស្រុងនៅចុងឆ្នាំ១៩ ៩៨ កម្ពុជាត្រូវបានសហគមន៍អន្តរជាតិ អតីតអ្នកមកបំពេញបេសកកម្មរក្សាសន្តិភាពនៅកម្ពុជា អតីត អ្នកការទូត និងអង្គការក្រៅរដ្ឋាភិបាលនានាកោតសរសើរថា កម្ពុជាពិតជាមានការរីកចម្រើនដែលពួក គាត់មិននឹកស្មានដល់ បន្ទាប់ពីពួកគាត់បានមកដល់កម្ពុជាជាថ្មី៕ដោយ៖ គង់ ឌិន