សម្តេចប៉ាបហ្វ្រង់ស៊ីស បានមានបន្ទូលអំពីជម្លោះរវាងប្រទេសអ៊ីស្រអែល និងក្រុមហាម៉ាស់ និងបានមានបន្ទូលជាថ្មីអំពីការគាំទ្ររបស់ព្រះអង្គសម្រាប់ដំណោះស្រាយរដ្ឋពីរ ខណៈបញ្ជាក់ថាព្រះអង្គនឹងចូលរួមកិច្ចប្រជុំកំពូលអាកាសធាតុអង្គការសហប្រជាជាតិដ៏សំខាន់ នៅឆ្នាំនេះ។

មានបន្ទូលតាមប៉ុស្តិ៍ទូរទស្សន៍រដ្ឋអ៊ីតាលី RAI សម្តេចប៉ាប បានមានបន្ទូលពីបញ្ហាប្រឆាំងជនជាតិជ្វីហ្វ ដោយបាននថ្លែងថា វានៅតែត្រូវបានលាក់បាំង និង ជាគ្រោះអាក្រក់ វាពុំទាន់បានកន្លងផុតនៅឡើយ។
សម្តេចប៉ាប មានបន្ទូលថា ពលរដ្ឋនៃរដ្ឋទាំងពីនេះ ត្រូវតែរស់នៅរួមគ្នា។ ដោយមានដំណោះស្រាយដ៏ឆ្លាតវៃ មានពលរដ្ឋទាំងពីរ រដ្ឋទាំងពីរ ធ្វើទៅតាមកិច្ចព្រមព្រៀងទីក្រុង Oslo ដែលទាំងពីរនេះជារដ្ឋត្រូវបានកំណត់ ហើយទីក្រុងហ្សេរុយសាឡឹមមានស្ថានភាពពិសេស។

បរិបទមួយចំនួន ដំណោះស្រាយរដ្ឋពីរ គឺជាគោកដៅ របស់សហគមន៍អន្តរជាតិរយៈពេលជាច្រើនទសវត្សរ៍មកហើយ មានមកតាំងពីផែនការខណ្ឌចែករបស់អង្គការសហប្រជាជាតិឆ្នាំ១៩៤៧ ហើយប្រទេសជាច្រើន និយាយថា នោះគឺជាវិធីតែមួយគត់រួចផុតពីជម្លោះ។