បាល់ទាត់៖ សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញបានបញ្ជាក់ថា គ្មានកីឡាករផ្សេងទៀតឆ្លង Covid-19 ឡើយ បន្ទាប់ពីការធ្វើតេស្តចុងក្រោយលទ្ធផលសុទ្ធតែអវិជ្ជមាន។

ការត្រៀមខ្លួនរបស់ក្រុមរបស់ជំរើសជាតិអេស្ប៉ាញ បានជួបនឹងបញ្ហាមួយចំនួនបន្ទាប់ពីកីឡាកររបស់ Barcelona, Sergio Busquet ត្រូវបានធ្វើតេស្តឃើញវិជ្ជមាន Covid-19 ដែលធ្វើអោយការប្រកួតមិត្តភាពទល់នឹងលីទុយអានីយប់នេះ ត្រូវប្រើប្រាស់កីឡាករអាយុក្រោម ២១ឆ្នាំវិញ។ យ៉ាងណាក្តី កីឡាករទាំងអស់នៅតែបន្តដាក់ខ្លួននៅដាច់ដោយឡែកបន្តទៀត ហើយរង់ចាំការធ្វើតេស្តម្តងទៀតនៅប៉ុន្មានថ្ងៃខាងមុខនេះ។ ក្រុមអេស្ប៉ាញនឹងចាប់ផ្ដើម Euro ២០២០ ដោយនឹងត្រូវជួបជាមួយស៊ុយអែតនៅទីក្រុង Seville ថ្ងៃទី១៤ ខែមិថុនានេះ មុនបន្តជួបប៉ូឡូញថ្ងៃទី១៩ និងចុងក្រោយជួបស្លូវ៉ាគីថ្ងៃទី ២៣៕
អត្ថបទ៖នាង សុភាវុធ