ឧបទ្ទវហេតុនៃការតវ៉ា និងអំពើហឹង្សាជាបន្តបន្ទាប់ ដោយប្រជាជននៃសហគមន៍ ម៉ារ៉ាថា (Maratha) ត្រូវបានរាយការណ៍ពីរដ្ឋ ម៉ាហារ៉ាស្រ្តា (Maharashtra) ភាគនិរតីនៃប្រទេសឥណ្ឌា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

តម្រូវការចម្បងរបស់បាតុករ គឺទទួលបានឳកាសការងារក្នុងគ្រឹះស្ថានឧត្តមសិក្សា និងការងាររដ្ឋាភិបាល។ ឧប្បត្តិហេតុនៃការតវ៉ា និងអំពើហឹង្សា ត្រូវបានរាយការណ៍ពីស្រុកចំនួន ៨ នៅទូទាំងរដ្ឋរបស់ឥណ្ឌាមួយនេះ។
ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ មនុស្សរាប់រយនាក់ ត្រូវបាននគរបាលក្នុងតំបន់ឃាត់ខ្លួនពីបទប្រើប្រាស់ហិង្សា និងបំផ្លាញទ្រព្យសម្បត្តិរបស់រដ្ឋាភិបាល។ ជាមួយគ្នានោះដែរ គេហដ្ឋាន និងការិយាល័យរបស់សមាជិកសភាថ្នាក់រដ្ឋចំនួនពីររូប ត្រូវបានដុតបំផ្លាញនៅក្នុងស្រក ប៊ីដ (Beed) កាលពីថ្ងៃចន្ទ។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា បន្ទាប់ពីមានការតវ៉ា និងឧបទ្ទវហេតុនៃអំពើហិង្សាដោយសហគមន៍ ម៉ារ៉ាថា កងកម្លាំងសន្តិសុខជាច្រើនត្រូវបានបញ្ជូនទៅការពាររដ្ឋមន្ត្រី និងជុំវិញអចលនទ្រព្យដែលគ្រប់គ្រងដោយមន្រ្តីថ្នាក់ខ្ពស់ទាំងនោះនៅទូទាំងរដ្ឋ ម៉ាហារ៉ាស្រ្តា របស់ប្រទេសឥណ្ឌា មួយនេះផងដែរ៕