ព្រះខ័នរាជស្វាយរៀង ធ្វើការប្តឹងឧទ្ធរណ៍ទៅ FFC ក្រោយពិន័យ​កីឡាករ Gabriel ៦ខែ

2023/11/02 08:57:20 pm        1.9 K

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បាន​សម្រេច​ធ្វើការ​ប្ដឹង​ឧទ្ធរណ៍​ទៅ​កាន់​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​(FFC) ដោយសម្ដែងការមិនពេញចិត្ត ចំពោះការ​សម្រេច​របស់​គណៈកម្មការ​វិន័យ​សហព័ន្ធ​ ដែលធ្វើការពិន័យកីឡាករប្រ៊ុយស៊ីល Gabriel Silva Costa រយៈពេល ៦ខែ ចំពោះ​ការ​អបអរ​សាទរគ្រាប់បាល់ដោយបង្ហាញពាក្យស្លោក«100% Jesus» ក្នុងជំនួបលីគកំពូលកម្ពុជា សប្ដាហ៍​ទី៩ កាលពីសប្ដាហ៍មុន ។

សូមរំឮកថា  Gabriel Silva ត្រូវបានពិន័យមិនឲ្យចូលរួមការប្រកួតដែលរៀបចំដោយសហព័ន្ធ និង​ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ រយៈពេល ៦ខែ និងពិន័យជាប្រាក់ចំនួន ២លានរៀល បន្ទាប់​ពី​កីឡាករវ័យ ២៦ឆ្នាំរូបនេះ បង្ហាញពាក្យស្លោក «100% Jesus» លើអាវយឺតក្នុងរបស់ខ្លួន កំឡុង​ពេល​អបអរសាទរគ្រាប់បាល់ ដែលខ្លួនស៊ុតបញ្ចប់ទីក្លិបបឹងកេត កាលពីថ្ងៃទី២៨ ខែតុលា ក្រោម​ហេតុផលថា បានបំពេញមាត្រា៤១ និងមាត្រា៥១.១ នៃក្រមសីលធម៌ និងវិជ្ជាជីវៈ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់ទ្វីបអាស៊ី ។

ជុំវិញការពិន័យលើកីឡាករដ៏សំខាន់របស់ខ្លួន ក្លិបព្រះខ័នរាជស្វាយរៀង បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ ហើយបានចេញសេចក្ដីថ្លែងការណ៍មួយ នៅល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ដោយ​ក្លិប​បាន​ប្រកាស​ជា​ផ្លូវ​ការ ក្លិបមិនទទួលយកការសម្រេចនេះឡើយ ដោយហេតុផលថា ក្លិបជឿលើ Gabriel ថា គេ​មិន​មានបំណងបញ្ចេញនូវពាក្យសំដីរើសអើង ឬធ្វើឲ្យ​នរណា​ម្នាក់​អាក់​អន់​ចិត្ត​ជាមួយ​នឹង​ពាក្យ​ស្លោក​នៅ​លើអាវ​ខាងក្នុងរបស់គេឡើយ ដែលជាហេតុផល​ឈាន​ទៅ​ដល់​សហព័ន្ធ​ដាក់​ពិន័យ​ដូច្នេះ​ ដោយគ្រាន់តែយោងទៅតាមមាត្រាដូចដែលបានរៀបរាប់នៅក្នុងលិខិតវិន័យនោះទេ។

តាមរយៈនេះ ក្លិបបានបញ្ជាក់ថា ឥលូវនេះក្លិបបានធ្វើការជាមួយមេធាវីកីឡាអន្តរជាតិ ដើម្បី​ប្តឹង​ឧទ្ធរណ៍​ទៅ​សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ហើយក្លិបបានត្រៀមបញ្ជូនរឿងក្តីនេះ បន្ត​ទៅ​តុលាការ​អាជ្ញា​កណ្តាលសម្រាប់កីឡា (CAS) ប្រសិនបើចាំបាច់ទៀតសិន ។ ដោយសា​រ​នេះ​ជា​ករណី​ផ្លូវ​ច្បាប់ ក្លឹបសូមរក្សាសិទ្ធិមិនធ្វើសេចក្ដីអត្ថាធិប្បាយបន្ថែមឡើយ។ នេះបើ​យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​របស់ក្រុមកំពុងឈរកំពូលតារាង នៃលីគកំពូលកម្ពុជា ជាមួយកំណត់ត្រាឈ្នះ ៩ប្រកួត​ជាប់គ្នា មិនទាន់ស្គាល់ចាញ់ ឬស្មើនេះ៕ អត្ថបទ លី ឈុនឡា


 

 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        288
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        358

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm