មនី្ទរវប្បធម៌រាជធានី ត្រៀមរៀបចំកម្មវិធីព្រះរាជពីធីបុណ្យអុំទូក បណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុកខាងមុខនេះ

2023/11/02 09:10:51 pm        259

ភ្នំពេញ ៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនាពេលខាងមុខនេះ មនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ បានត្រៀមរៀបចំកម្មវិធីសម្តែងសិល្បៈ ការប្រគំតន្រី្តសម័យ និងពិធីសាសនា ផ្សេងៗ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ នៅរមណីយដ្ឋានវប្បធម៌ ប្រវតិ្តសាស្រ្តវត្តភ្នំ។

​លោក ជុំ វុឌ្ឍី ប្រធានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ ថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២ ខែវិចិ្ឆកា ឆ្នាំ២០២៣នេះថា មនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ មានទីតាំងនៅរមណីយដ្ឋានវប្បធម៌ ប្រវតិ្តសាស្រ្តវត្តភ្នំ ដើម្បីត្រៀមរៀបចំសកម្មភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋទូទៅ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ ដូច្នេះកម្មវិធីដែលមនី្ទរវប្បធម៌រាជធានី អាចប្រព្រឹត្តទៅបាន អាស្រ័យទៅលើឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានផ្តល់ឱកាសគ្រប់យ៉ាង ដើម្បីឲ្យមនី្ទរវប្បធម៌រៀបចំ។

​លោក ប្រធានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ បានបញ្ជាក់ជូនថា មនី្ទរវប្បធម៌រាជធានីភ្នំពេញ ជាសេនាធិការឲ្យរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទន្ទឹមនឹងនោះ ការចូលរួមថែរក្សាការពារ អភិរក្សវប្បធម៌ប្រវតិ្តសាស្រ្ត កេរ្តិ៍ដំណែលដូនតាដែលបានបន្សល់ទុក គឺសំខាន់ខ្លាំងណាស់។ ក្រៅអំពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺមានមនី្ទរវប្បធម៌រាជធានី ដែលជាសេនាធិការធ្វើការផ្ទាល់ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងធ្វើការផ្ទាល់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ហើយកិច្ចការទាំងអស់នេះ គឺសម្គាល់នូវអត្តសញ្ញាណបាន គឺតាមរយៈសិល្បៈ សម្រាប់បង្ហាញនូវទម្រង់សិល្បៈនានា។ លោក ជុំ វុឌ្ឍី ក៏បានអំពាវនាវដល់យុវជនជំនាន់ក្រោយ ដែលជាសសរទ្រូងនៃប្រទេសជាតិយើង រួមមាន៖វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ និងសាសនា គឺសំខាន់ បើយើងរស់នៅគ្មានអត្តសញ្ញាណទេ គឺមិនដឹងយើង ជាជនជាតិអ្វីនោះទេ។ ដូច្នេះអត្តសញ្ញាណ គឺសំខាន់ខ្លាំងណាស់ ហេតុនេះ អ្វី ដែលបុព្វបុរសបានបន្សល់ទុក គឺសូមឲ្យយុវជនជំនាន់ក្រោយ ចូលរួមឲ្យបានខ្លាំងក្លា និងរក្សាឲ្យបាននូវអត្តសញ្ញាណរបស់យើង៕  អត្ថបទ៖ រដ្ឋា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm