ឯកឧត្តម ហង់ ជួនណារ៉ុន៖ ការប្រឡងបាក់ឌុបឆ្នាំ២០២៣នេះ ត្រូវអនុវត្តឱ្យកាន់តែល្អជាងឆ្នាំកន្លងទៅ

2023/11/02 09:35:28 pm        127

ភ្នំពេញ ៖ ឯកឧត្តម ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា ការប្រឡងបាក់ឌុប នៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ ជាដំណាក់កាលថ្មី សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧។ ឯកឧត្តម បានបញ្ជាក់ឱ្យគ្រប់ភាគីពាក់ព័ន្ធមានសមត្ថកិច្ចក្នុងការរៀបចំការប្រឡងនេះ ត្រូវអនុវត្តនិងធ្វើឱ្យការប្រឡងឆ្នាំនេះ កាន់តែល្អជាងឆ្នាំកន្លង។ នេះជាការលើកឡើងក្នុង ការជួបប្រជុំណែនាំបច្ចេកទេស ជាមួយគណៈមេប្រយោគសម្រាប់ការប្រឡងទូទាំងប្រទេស។

​ឯកឧត្តម ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមទាំងវត្តមាន ឯកឧត្តម ទេសរដ្ឋមន្រ្តី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំណែនាំបច្ចេកទេស ជាមួយគណៈមេប្រយោគសម្រាប់ការប្រឡងទូទាំងប្រទេស។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ បានណែនាំទៅគណៈមេប្រយោគទូទាំងប្រទេស ត្រូវតែពង្រឹងយន្តការនីតិវិធីទប់ស្កាត់គ្រប់គ្រងភាពមិនប្រក្រតី នៅគ្រប់ដំណាក់កាលទាំងអស់ ពិសេសក្នុងដំណាក់កាលសំណេរ។ ឯកឧត្តមបញ្ជាក់ឱ្យមានការធ្វើការជិតស្និទ្ធ ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធររាជធានី-ខេត្ត អ្នកសង្កេតការណ៍ ក៏ដូចជាសហភាពសហព័ន្ធយុវជនកម្ពុជា។ ឯកឧត្តមលើកឡើងពីបញ្ហាធ្លាប់កើតឡើងកន្លងមក ក្នុងនោះរួមមាន ការបិទឈ្មោះ និងបញ្ហាដែលបេក្ខជនរកឈ្មោះមិនឃើញ និងបញ្ហាប្រើប្រាស់ទូរស័ព្ទដៃ ក៏ដូចជាឧបករណ៍អេឡិចត្រូនិកទាំងបេក្ខជន និងមន្រ្តីអប់រំ ដែលនៅមានភាពខ្វះចន្លោះ និងការថតបង្ហោះវិញ្ញាសារ ដែលត្រូវពង្រឹងជាចាំបាច់ ព្រោះបញ្ហាទាំងនេះ តែងកើតឡើងជារៀងរាល់ឆ្នាំ។

ក្រោយបញ្ចប់កិច្ចប្រជុំនេះ ប្រធានមណ្ឌល ក៏ដូចជាប្រធានអប្បមាទ ដែលមានវត្តមានក្នុងកិច្ចប្រជុំ បានលើកឡើងជាការប្ដេជ្ញាថា ពួកគាត់នឹងបំពេញតួនាទីរបស់ខ្លួន ឱ្យល្អបំផុត។ គោលដៅគឺ ភាពរួមមួយដើម្បីសម្រាំងធនធានមនុស្សចេញពីការប្រឡង ចេះគឺជាប់ ផ្ដល់នូវយុត្តិធម៌ សម្រាប់សិស្សគ្រប់រូប។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានបញ្ជូនក្រុមការងារចូលរួមការងារ ក្នុងការប្រឡងបាក់ឌុបជាច្រើនឆ្នាំមកនេះ ក៏បានកោតសសើរចំពោះ ជោគជ័យរបស់ក្រសួងអប់រំ ក្នុងការធ្វើកំណែទម្រង់ការប្រឡងនេះដែរ។ ក្នុងឆ្នាំ២០២៣នេះ អង្គភាពប្រឆាំងអំពើពុករលួយ ក៏ចូលរួមដាក់មន្ត្រី និងអ្នកសង្កេតការណ៍ស្ម័គ្រចិត្តជាង៣ពាន់នាក់ចូលរួមក្នុងការសង្កេតការណ៍ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះផងដែរ។ 

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ នឹងប្រព្រឹត្តិទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី ៦ និងថ្ងៃទី ៧ខែ វិច្ឆិកា ឆ្នាំ ២០២៣៕

អត្ថបទ៖ គឹមហុក​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm