ក្រសួងវប្បធម៌ ស្នើក្រសួងស្ថាប័នពាក់ព័ន្ធ ទប់ស្កាត់វប្បធម៌អវិជ្ជមាន ដែលមានផលប៉ៈពាល់ដល់សីលធម៌សង្គម

2023/11/02 09:59:52 pm        110

ភ្នំពេញ ៖ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើដល់ក្រសួងស្ថាប័នពាក់ព័ន្ធរួមគ្នាទប់ស្កាត់វប្បធម៌អវិជ្ជមាន ដែលមានផលប៉ៈពាល់ដល់សីលធម៌សង្គម រក្សាបាននូវប្រពៃណី ទំនៀមទំលាប់ អត្តសញ្ញាណជាតិ។

​ការថ្លែងរបស់លោកជំទាវ រដ្ឋលេខាធិការ យ៉ាងដូច្នេះ ក្នុងពិធីបិទសិក្ខាសាលាស្តីពី ការលើកតម្លៃវប្បធម៌៖

ការពង្រឹងសីលធម៌សង្គម តាមរយៈការផលិត ការផ្សព្វផ្សាយស្នាដៃវីដេអូ និងមាតិកាកម្សាន្តក្នុងបណ្តាញផ្សព្វផ្សាយសង្គម នាថ្ងៃទី២ ខែវិចិ្ឆកា ឆ្នាំ២០២៣នេះ នៅទីសី្តការក្រសួង។ លោកជំទាវ បានបន្តថា ក្រោមការដឹកនាំកន្លងមករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាព អតីតនាយករដ្ឋមន្ត្រី និងរយៈពេល២ខែ១០ថ្ងៃ នៃរាជរដ្ឋាភិបាលថ្មី ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្តី្រ នៅតែចាត់ទុកការលុបបំបាត់អំពើហិង្សាលើស្រ្តី និងកុមារ ជាកម្មវិធីអាទិភាពដែលគ្រប់ក្រសួងស្ថាប័ន វិស័យឯកជន សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធចូលរួមអនុវត្ត ឲ្យបានម៉ឹងម៉ាត់ ដើម្បីទប់ស្កាត់ និងការពារជនរងគ្រោះឲ្យទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានបោះជំហានយ៉ាងស្វាហាប់ប្រកបដោយថាមពល តាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ ហើយសិក្ខាសាលាយើងដែលរៀបចំនៅពេលនេះ ស្របទៅនឹងមុំទី២ ត្រង់ចំណុចទី ៨ ៩ និង១០ នៃបញ្ចកោណទី៤។

ជាទីបញ្ចប់លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានបញ្ជាក់ថា ក្នុងរយៈពេល០២ថ្ងៃនេះ អង្គសិក្ខាសាលាយើងបានដំណើរការតាមគ្រោងទុក ដោយបានធ្វើការ ពិភាក្សាលើប្រធានបទចំនួន០៦ ដូចខាងក្រោម៖ ប្រធានបទទី១ ស្តីពី តួនាទី និងភារកិច្ចរបស់ក្រសួងកិច្ចការនារី ក្នុងការលើកកម្ពស់តម្លៃស្រ្តី និងកុមារ។ ប្រធានបទទី២ ស្តីពីគោលការណ៍ និងក្រមសីលធម៌នៃការបង្កើត និងផ្សព្វផ្សាយមាតិកាកម្សាន្ត ។ ប្រធានបទទី៣ ស្តីពី គន្លឹះសំខាន់ៗក្នុងការបង្កើតមាតិកាកម្សាន្តលើបណ្តាញផ្សព្វផ្សាយសង្គមដែលផ្តល់ផលប្រយោជន៍ដល់អ្នកប្រើប្រាស់។ ប្រធានបទទី៤ ស្តីពី គោលការណ៍សំខាន់ៗក្នុងការពិនិត្យខ្លឹមសាររូបភាព និងធ្វើចំណាត់ថ្នាក់ភាពយន្ត។ ប្រធានបទទី៥ ស្តីពី ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការចែករំលែកបទពិសោធន៍ លើការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទ ជាពិសេសលើកុមារ និងប្រធានបទទី៦ ស្តីពី ការចាត់វិធានការលើគណនីហ្វេសប៊ុក ឬ គេហទំព័រដែលផ្សព្វផ្សាយមាតិកាដល់ប៉ះដល់សីលធម៌សង្គម។ ជាពិសេសការរៀបចំសិក្ខាសាលានេះ គឺក្នុងគោលបំណងដើម្បីធ្វើការអប់រំ ចែករំលែកបទពិសោធន៍ និងបញ្ច្រាបចំណេះដឹង ជូនដល់បងប្អូនដែលកំពុងប្រកបរបរជាអ្នកផលិតវីដេអូខ្លី មាតិកាកម្សាន្ត ព្រមទាំងអ្នកសម្តែងក្រៅប្រព័ន្ធ ដើម្បីរួមចំណែកទប់ស្កាត់នូវភាពអនាធិបតេយ្យក្នុងការផ្សព្វផ្សាយស្នាដៃ ឬមាតិកាកម្សាន្ត ក្នុងបណ្តាញផ្សព្វផ្សាយសង្គម ចូលរួមលើកតម្លៃវប្បធម៌ និងពង្រឹងសីលធម៌សង្គម ស័ក្តិសមជាប្រទេសដែលមានសុខសន្តិភាព និងមានការអភិវឌ្ឍ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm