
ប្រទេសចិនបានយល់ព្រមធ្វើការជាមួយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងបណ្តាប្រទេសដទៃទៀត ដើម្បីគ្រប់គ្រងហានិភ័យពីបញ្ញាសិប្បនិម្មិតនៅក្នុងកិច្ចប្រជុំកំពូលរបស់ចក្រភពអង់គ្លេសកាលពីថ្ងៃពុធក្នុងគោលបំណងកំណត់វិធីសុវត្ថិភាពឆ្ពោះទៅមុខសម្រាប់បច្ចេកវិទ្យាដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។
នាយកប្រតិបត្តិផ្នែកបច្ចេកវិទ្យា និងអ្នកដឹកនាំនយោបាយមួយចំនួនបានព្រមានថា ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃបញ្ចេកវិទ្យា បញ្ញាសិប្បនិម្មិត ឬ AI បង្កការគំរាមកំហែងដល់ពិភពលោក ប្រសិនបើមិនត្រូវបានគ្រប់គ្រងឲ្យបានល្អទេនោះ ដែលជំរុញឱ្យមានការប្រកួតប្រជែងដោយរដ្ឋាភិបាល និងស្ថាប័នអន្តរជាតិ ដើម្បីរៀបចំការការពារ និងបទប្បញ្ញត្តិ។
នៅក្នុងកិច្ចខិតខំប្រឹងប្រែងដំបូងសម្រាប់លោកខាងលិចដើម្បីគ្រប់គ្រងការអភិវឌ្ឍន៍ប្រកបដោយសុវត្ថិភាពរបស់ខ្លួន អនុរដ្ឋមន្ត្រីចិនបានចូលរួមជាមួយមេដឹកនាំសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប និងប្រធានក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស ដូចជា Elon Musk និងប្រធានក្រុមហ៊ុនបច្ចេកវិទ្យា ChatGPT
កាលពីថ្ងៃពុធ ទី១ខែវិច្ឆិកា អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បានអំពានវាឲ្យចាត់វិធានការបន្ទាន់ ដើម្បីការពារសាធារណៈពីការគំរាមកំហែងដោយបញ្ញាសិប្បនិម្មិត ឬ (AI)ខណៈលោកស្រី ប្រកាសពីការផ្ដួចផ្ដើមថ្មីៗជាបន្តបន្ទាប់ក្នុងការដោះស្រាយក្ដីបារម្ភពីសវុត្ថិភាពអំពីបច្ចេកវិទ្យានេះ៕