
រដ្ឋាភិបាលអ៊ុយក្រែន បាននិយាយនៅក្នុងសេចក្ដីសម្រេចមួយ ដែលបានចេញផ្សាយកាលពីថ្ងៃពុធ (១ វិច្ឆិកា) ថា ប្រទេសអ៊ុយក្រែន នឹងណែនាំការចុះបញ្ជីជាកាតព្វកិច្ចនៃក្រុមហ៊ុននាំចេញស្បៀងអាហារ ដែលមានគោលបំណងការពារការរំលោភបំពាន ដូចជាការជៀសវាងពន្ធក្នុងការនាំចេញទំនិញកសិកម្មសំខាន់ៗជាដើម។
អ៊ុយក្រែន គឺជាប្រទេសផលិត និងនាំចេញស្បៀងអាហារឈានមុខគេមួយរបស់ពិភពលោក ប៉ុន្តែក្រុមមន្ត្រីប៉ាន់ស្មានថា ទំនិញរហូតដល់មួយភាគបី នៃការនាំចេញជាបន្តបន្ទាប់ ត្រូវបានទិញជាសាច់ប្រាក់ និងដោយមិនបានបង់ពន្ធចាំបាច់នោះទេ។ បញ្ហាបន្ថែមមួយទៀតនោះ គឺការលាក់បាំងខុសច្បាប់ ឬការពន្យាពេលនៃដំណើរការរូបិយប័ណ្ណបរទេសនៅលើគណនីនៅក្រៅប្រទេសអ៊ុយក្រែន។
យោងតាមនីតិវិធីថ្មីនោះ មានតែក្រុមហ៊ុនដែលបានចុះបញ្ជីក្នុងបញ្ជីកសិផលរបស់រដ្ឋប៉ុណ្ណោះ ដែលជាអ្នកបង់ពន្ធលើតម្លៃបន្ថែម មិនមានបំណុលពន្ធ ឬការពន្យារពេល ជាថ្នូរក្នុងការអនុញ្ញាតឲ្យដំណើរការរូបិយប័ណ្ណបរទេស អាចចូលរួមក្នុងការនាំចេញស្បៀងអាហារបាន៕