កម្មករ និងសហជីព គាំទ្រឱ្យមាន ប.ស.ស. ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុក​សមាជិក ប.ស.ស.

2023/11/03 12:08:35 am        239

កម្មករ និងសហជីព បានគាំទ្រ​ឱ្យ​មាន​របបសន្តិសុខ​សង្គម​ផ្នែក​ថែ​ទាំ​សុខភាព​តាម​របប​ភាគ​ទាន​ដោយ​ស្ម័គ្រចិត្ត ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ដែល​ប្រមុខ​រាជ​រដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន​ប្រកាស​ជំរុញ​ឱ្យ​មាន​គោល​នយោបាយ​នេះ។ សម្រាប់កម្មករនិយោជិត និងអ្នកប្រកបរបរកចំណូលផ្ទាល់ខ្លួន គោល​នយោបាយ​នេះនឹងជួយកាត់បន្ថយបន្ទុកចំណាយក្នុងគ្រួសារលើការថែទាំសុខភាព។

ប្រធានសម្ព័ន្ឋសហជីពជាតិ លោក ហ្វា សាលី បានគូសបញ្ជាក់ថា ការ​រៀប​ចំ​ឱ្យមា​ន​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ដល់បុគ្គលស្វ័យនិយោជន៍ និង​អ្នក​នៅ​ក្នុង​បន្ទុក​សមាជិក ប.ស.ស. គឺជាអ្វីដែលបងប្អូនកម្មករ និងសហជីព​ទន្ទឹង​រង់ចាំ​ដោយ​សារ​របប​នេះនឹ​ង​ជួយ​សម្រាល​បន្ទុក​ចំណាយ​ក្នុង​គ្រួសារ​នៅ​ពេល​សមាជិក​ក្នុង​បន្ទុក​ណា​ម្នាក់​មាន​ជំងឺ​។

លោកមានប្រសាសន៍ថា៖ « តាងនាមខ្ញុំសហជីព តំណាងកម្មករ ខ្ញុំ​សប្បាយ​រីករាយ​នៅ​ពេល​ប្រាក់​ឈ្នួលក​ម្មករ​ឡើង ទន្ទឹមជាមួយគ្នានោះ បើគ្មានយន្តការ​កាត់​បន្ថយ​ការ​ចំណាយ​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​យើងទេ គឺប្រាក់ឈ្នួលដែល​ពួក​គាត់​ទទួល​បាន​អត់​សល់​ទេ​ដោយ​សារ​ត្រូវ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ រួមទាំងការចំណាយច្រើនលើការថែទាំសុខភាព»។

បន្ថែមពីនេះ កម្មការិនី ជឹម សារ៉ុន បាន​លើក​ឡើង​ពី​ការ​គាំទ្រ​ចំពោះ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​​ចំពោះ ការរៀបចំឱ្យមាន​របប​សន្តិសុខ​សង្គមផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគ​ទាន​ដោយ​ស្ម័គ្រ​ចិត្តនេះ ព្រោះបានជួយសម្រាលបន្ទុកចំណាយសម្រាប់គ្រួសារ។

កម្មការិនីរូបនេះនិយាយថា៖ « ខ្ញុំគាំទ្រឱ្យមានរបបនេះ ព្រោះសមាជិក​គ្រួសារ​ទៅ​ពេទ្យ​ម្តង​ៗ​ចំណាយ​ច្រើន។ ខ្ញុំនឹងទៅចុះឈ្មោះសមាជិកគ្រួសារចូលក្នុងរបបនេះ»។

ស្រដៀងគ្នានេះដែរកម្មការិនីម្នាក់ទៀតឈ្មោះ ជឹម សារ៉េន រីករាយឥតឧបមាព្រោះនយោបាយនេះ នឹង​ធ្វើ​ឱ្យគ្រួសាររបស់ខ្លួនសន្សំបានច្រើន និង​កាត់​បន្ថយ​ចំណាយ​ច្រើន​ជាង​មុន​ព្រោះ​តែ​ការ​ទៅ​ព្យាបាល​ដោយ​ឥតគិតថ្លៃ ហើយចំណាយត្រឹមតែ១៥៦០០រៀលប៉ុណ្ណោះ។

កម្មការិនីរូបនេះនិយាយថា៖ «សម្រាប់គ្រួសារខ្ញុំគាត់ឈឺច្រើន សព្វថ្ងៃជីវភាព​គ្រួសារ​ខ្ញុំ​មាន​ការ​ខ្វះ​ខា​ត ទៅពេទ្យម្តងៗអស់ច្រើន សប្បាយចិត្ត និង​គាំទ្រ​នៅ​ពេល​មាន​របប​នេះគឺ​នឹង​ជួយ​សម្រាល​បន្ទុក​ចំណាយ​ក្នុងគ្រួសារបានច្រើន»។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm