ប្រទេសចិន បង្កើនការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីនាវាប្រទេសកាណាដា និងអាមេរិក ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់

2023/11/03 12:56:41 am        98

ប្រទេសចិន និយាយកាលពីថ្ងៃព្រសហស្បតិ៍ថា កងទ័ពរបស់ខ្លួន ឈរលើការប្រុងប្រយ័ត្នខ្ពស់ជាប្រចាំ បន្ទាប់ពីនាវាចម្បាំងសហរដ្ឋអាមេរិក និងកាណាដាបានឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ ជាការឆ្លងកាត់រួមគ្នាលើកទី២ ក្នុងរយៈពេល២ខែមកនេះ។

កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយថា នាវា USS Rafael Peralta នាវាពិឃាតArleigh Burke និងនាវា HMCS Ottawa របស់កងទ័ពជើងទឹកភូមិន្ទកាណាដា បានធ្វើការឆ្លងកាត់តាមទម្លាប់នៅច្រកសមុទ្រនេះ កាលពីថ្ងៃពុធ។

អ្នកនាំពាក្យទីបញ្ជាការតំបន់ភាគខាងកើត របស់ប្រទេសចិន លោក Shi Yi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កងទ័ពនៅក្នុងតំបន់នេះ ឈរលើការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ហើយនឹងការពារដាច់ខាត បូរណភាពជាតិ និងសន្តិសុខព្រមទាំង សន្តិភាពនិងស្ថិរភាពក្នុងតំបន់។

លោក Shi បានរិះគន់យ៉ាងខ្លាំងចំពោះការឆ្លងកាត់ចុងក្រោយនេះ ថាជាការធ្វើជ្រុលហួសជាសាធារណៈ និងបាននិយាយថាកងទ័ពជើងទឹក និងកងកម្លាំងទ័ពអាកាសរបស់ខ្លួន បានតាមដានការឆ្លងកាត់របស់ពួកគេទាំងអស់។

ការឆ្លងកាត់របស់នាវាទាំងនេះ កើតមានឡើង បន្ទាប់ពីនាវាចម្បាំង២គ្រឿង របស់សហរដ្ឋអាមេរិក និងកាណាដា បានបើកឆ្លងកាត់ ផ្លូវទឹកដ៏ចង្អៀត បែងចែកកោះ និងចិនដីគោកកាលពីថ្ងៃទី៩ ខែកញ្ញា។

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន បានបង្កើនសេរីភាពនាវាចរណ៍ ឆ្លងកាត់ដោយនាវាកងទ័ពជើងទឹក ទាំងច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បូងដែលមានជម្លោះដើម្បីធ្វើឲ្យរឹងមាំ ខណៈផ្លូវទាំងពីរនេះ ជាផ្លូវទឹកអន្តរជាតិ ដែលធ្វើឲ្យទីក្រុងប៉េកាំង មានកំហឹង។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm