កងកម្លាំងអាមេរិកនៅអ៊ីរ៉ាក់ និងស៊ីរី ត្រូវបានវាយប្រហារយ៉ាងហោចណាស់ ២៨ដង ចាប់ថ្ងៃទី១៧ ខែតុលា

2023/11/03 01:01:47 am        109

មន្ទីរបញ្ចកោណ នៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ជាក់ពីការវាយប្រហារលើកទី២៨លើកងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ចាប់តាំងពីថ្ងៃទី១៧ ខែតុលា។

មន្ត្រីក្រសួងការពារជាតិអាមេរិក បានបញ្ជាក់ប្រាប់សារព័ត៌មាន Fox News ថា យានដ្រូនមួយគ្រឿង បានវាយប្រហារមូលដ្ឋានយោធា al-Tanf របស់សហរដ្ឋអាមេរិក នៅទីក្រុង Homs Governorate ប្រទេសស៊ីរី ប៉ុន្តែបាននិយាយថា មិនមានការខូចខាតដល់សម្ភារៈបរិក្ខារ ឬបុគ្គលិករបស់សហរដ្ឋអាមេរិកទេ។

ទីភ្នាក់ងារសារព័ត៌មានគាំទ្រកងជីវពលអ៊ីរ៉ាក់ Sabereen បានឲ្យដឹងថា យានដ្រូនចំនួនពីរគ្រឿង បានកំណត់គោលដៅលើមូលដ្ឋាននេះ ប៉ុន្តែមន្ត្រីក្រសួងការពារជាតិ បាននិយាយថា វាគឺជាយានដ្រូនតែមួយ គ្រឿងគត់ ដែលបានវាយប្រហារ។ ឧបទ្ទវហេតុនេះ គឺជាការវាយប្រហារលើកទី២៨ លើកងកម្លាំងសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី ចាប់តាំងពីថ្ងៃទី១៧ ខែតុលា និងជាលើកទី៧ ចាប់តាំងពីការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។

ប្រភពរដ្ឋាភិបាលអ៊ីរ៉ាក់មួយ ក៏បានប្រាប់សារព័ត៌មានរ៉យទ័រថា យានដ្រូនចំនួនពីរគ្រឿងដែលកំណត់គោល ទៅលើតំបន់ al-Tanf របស់ប្រទេសស៊ីរី ត្រូវបានស្ទាក់ចាប់ ឬបំផ្លាញដោយប្រព័ន្ធការពារមូលដ្ឋាននេះ កាលពីថ្ងៃពុធ។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        81
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        126
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm