
ផ្សែងខ្មៅអាចត្រូវបានគេមើលឃើញហុយចេញពីការផ្ទុះមួយក្នុងតំបន់ហ្កាហ្សានៅថ្ងៃព្រហស្បតិ៍នេះ ខណៈការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានបន្ដនៅព្រឹកនេះ។
អ៊ីស្រាអែលកំពុងបង្កើនយុទ្ធនាការទម្លាក់គ្រាប់បែកតាមអាកាសក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីការវាយប្រហាថ្ងៃទី៧តុលាមក។
ក្រសួងសុខាភិបាលតំបន់ហ្កាហ្សានិយាយថា ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់៨.៧៩៦នាក់ ក្នុងតំបន់ហ៊ុមព័ទ្ធជាប់មាត់សមុទ្រ ក្នុងនោះមានក្មេងចំនួន ៣.៦៤៨នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហារចាប់តាំងថ្ងៃទី៧តុលាមក៕