ក្រុមហាម៉ាសនិយាយថា មនុស្សរាប់រយនាក់បានស្លាប់ ឬត្រូវកប់ក្នុងការវាយប្រហារលើជំរំជនភៀសខ្លួន ចាបាលីយ៉ា

2023/11/03 02:14:51 am        114

ក្រុមហាម៉ាស បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា មនុស្សរាប់រយនាក់ត្រូវបានសម្លាប់ឬត្រូវកប់នៅក្រោមកំទេចថ្មបន្ទាប់ពីការវាយប្រហារបស់អ៊ីស្រាអែល២ថ្ងៃលើជំរុំជនភៀសខ្លួនចាបាលីយ៉ា (Jabalia) ដែលការវាយប្រហារនោះ ត្រូវបានក្រុមមន្រ្ដីសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និយាយថា អាចឈានឧក្រឹដ្ឋកម្មសង្រ្គាមទៀតផង។

កងទ័ពអ៊ីស្រាអែលដែលបញ្ចេញវីដេអូកាលពីថ្ងៃពុធ បាននិយាយថា យុទ្ធនាការយោធារបស់ពួកគេតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស មានគោលបំណងបោសសម្អាតក្រុមហាម៉ាស បន្ទាប់ពីការវាយប្រហារដ៏បង្ហូរឈាមរបស់ក្រុមនេះ នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧តុលាមក។

អ៊ីស្រាអែល បាននិយាយថា ការវាយប្រហារកាលពីថ្ងៃងង្គារ និងថ្ងៃពុធ លើជំរំជនភៀសខ្លួន ចាបាលីយ៉ា បានសម្លាប់មេទ័ពហាម៉ាសពីរនាក់ និងពួកសកម្មប្រយុទ្ធផ្សេងទៀត។

នៅថ្ងៃព្រហស្បតិ៍នេះដែរ ក្រុមហាម៉ាស បាននិយាយនៅក្នុងសេចក្ដីថ្លែងការមួយថា មនុស្សយ៉ាងហោចណាស់មនុស្ស១៩៥នាក់ ត្រូវបានសម្លាប់ និង១២០នាក់ទៀត បាត់ខ្លួននៅក្រោមគំនរថ្ម និង៨០០នាក់រងរបួស។

ក្រុមប្រដាប់អាវុធរបស់ខ្លួន បាននិយាយកាលពីពេលមុននេះថា ចំណាប់ថ្នូរស៊ីវិល៧នាក់ បានស្លាប់ ក្នុងការវាយប្រហារនៅចាបាលីយ៉ា ក្នុងនោះរួមមាន អ្នកកាន់លិខិតឆ្លងដែនបរទេសចំនួន៣នាក់ផងដែរ។

អ្នកយកពត៌មានរ៉យទ័រមិនអាចផ្ទៀងផ្ទាត់ពីចំនួនអ្នកស្លាប់ទាំងនេះបានទេ។

ប៉ុន្ដែរូបភាពផ្កាយរណបបានបង្ហាញពីវិសាលភាពនៃការខូចខាតធំធេងក្នុងតំបន់នោះ។

ប្រធានគណៈកម្មាការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ខ្លួនមានការព្រួយបារម្ភចំពោះការស្លាប់ជនស៊ីវិល នៅក្នុងការវាយប្រហារលើជំរំជនភៀសខ្លួន

ចាបាលីយ៉ា (Jabalia)ដែលជាជំរំជនភៀសខ្លួនធំបំផុតក្នុងតំបន់ហ្កាហ្សា ។

ប្រធានគណះកម្មាការសិទ្ធិមនុស្សនិយាយថា យើងមានការព្រួយបារម្ភយ៉ាងខ្លាំងថា ការវាយប្រហាមិន

សមាមាត្រទាំងនេះអាចបង្កើនអោយមានឧក្រិដ្ឋកម្មសង្រ្គាម។

ខណៈនេះ មានជនបរទេសបន្ថែមទៀត បានត្រៀមខ្លូនចាកចេញពីតំបន់ឡោមព័ទ្ធនៅថ្ងៃព្រហស្បតិ៍នេះខណៈមន្រ្ដីតំបន់ហ្កាហ្សានិយាយថា ពួកគេនឹងបើកឲ្យឆ្លងទៅប្រទេសអេហ្ស៊ីបសម្រាប់ពួកគេទាំងនេះ។

ពលរដ្ឋបរទេសជាង៣០០នាក់ បានចាកចេញ កាលពីថ្ងៃពុធ ដោយស្ថិតនៅក្រោម កិច្ចព្រព្រៀងមួយរវាងប្រទេសអ៊ីស្រាអែល អេហ្ស៊ីប និងក្រុមហាម៉ាស ដែលសម្របសម្រួលដោយប្រទេសកាតា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        176
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        163
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm