ត្រឹម៩ខែឆ្នាំ២០២៣នេះ ស៊ីម៉ាក់បានរុករកឃើញនិងកម្ទេចចោលគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួន ៦៨.៣៥០គ្រាប់

2023/11/03 03:31:28 am        105

ភ្នំពេញ ៖ ក្នុងរយៈពេល០៩ខែ រាប់ពីខែមករាដល់ខែកញ្ញាឆ្នាំ ២០២៣នេះ កិច្ចប្រតិបត្តិការបោសសម្អាតមីននិងសំ ណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពសម្រេចបានការរំដោះផ្ទៃដីចម្ការមីននិងចម្ការគ្រាប់បានចំនួន ២.១០៨តំបន់ នៅលើផ្ទៃដីសរុបចំនួន ២២៣.៨៦០.៥០៧ម៉ែត្រក្រឡា ក្នុង នោះផ្ទៃដីចម្ការមីនចំនួន ១៨១.៤០១.៦៥៨ ម៉ែត្រ ក្រឡា និងផ្ទៃដីចម្ការគ្រាប់មានទំហំ ៤២.៤៥៨.៨៤៩ ម៉ែត្រ ក្រឡា។ លទ្ធផលនេះ សម្រេចបាន៨៣,៥១% នៃផែនការឆ្នាំ២០២៣ ។

នេះយោងតាមរបាយការណ៍សង្ខេបដែលបានបង្ហាញនាល្ងាចថ្ងៃទី០១ ខែវិចិ្ឆកា ឆ្នាំ២០២៣ នៅទីបញ្ជាការដ្ឋានសុីម៉ាក់ភ្នំពេញ ខណះប្រជុំប្រកាសតែងតាំងថ្មីក្រុមប្រឹក្សាភិបាលនិងទីប្រឹក្សាអមក្រុមប្រឹក្សាភិបាលអង្គភាពសុីម៉ាក់សំរាប់បន្តអណត្តិរបស់ខ្លួនក្នុងរាជ្ឋាភិបាលអណត្តិទី៧នេះ ។  ក្នុងរបាយការណ៍នេះបញ្ជាក់ថា កិច្ចប្រតិបត្តិការនេះបានរុករកឃើញនិងកម្ទេចចោលគ្រាប់មីននិងយុទ្ធភណ្ឌមិន ទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួន ៦៨.៣៥០គ្រាប់ ។ ប្រជាពលរដ្ឋទទួលផលដោយផ្ទាល់ និង ដោយប្រយោលមានចំនួន ៤០០.៤៩៦ គ្រួសារ។ដោយឡែកក្នុងរយៈពេល ០៩ ខែ (មករា-កញ្ញា) ឆ្នាំ២០២៣នេះអង្គភាពនិងបណ្តាញមីនស្ម័គ្រចិត្តបានចុះធ្វើការផ្សព្វផ្សាយអប់រំការយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមដល់ក្រុមគោលដៅបានចំនួន ១៨.៤០១ លើក ស្មើនឹង ៩១៤.៥៥១ខ្នងផ្ទះ មានប្រជាពលរដ្ឋចូលរួមសរុបចំនួន ១.៤១៨.៨៦៣នាក់។ 

  របាយការណ៍បានបញ្ជាក់បន្ថែមថា ក្រុមការងារក៏បានចុះពិនិត្យទីតាំងគ្រាប់មីនគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលប្រជាពលរដ្ឋបានរាយការណ៍ និងបានកម្ទេចចោលគ្រាប់ មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទរួមមានសំណើឆ្លើយតប ២.៧៤៧សំណើ  គ្រាប់មីនAP ចំនួន ១.៤៣៩ គ្រាប់ .គ្រាប់មីនAT ចំនួន ២៥គ្រាប់.គ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទចំនួន ១២.៤៧៦គ្រាប់និងអាវុធធុនស្រាលចំនួន ៧៤០គីឡូក្រាម ព្រមទាំងបានសហការក្នុងការជួយសម្រប សម្រួលបញ្ជូនជនរងគ្រោះ ដែលគ្រោះថ្នាក់ដោយសារគ្រាប់ មីនគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទៅមន្ទីរពេទ្យព្រមទាំងបានចុះអន្ដរាគមន៍ពិនិត្យ និងធ្វើការអប់រំនៅទីតាំងផ្ទុះនោះផងដែរ។ ដោយឡែកចំពោះគ្រោះថ្នាក់ដោយសារគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមមានចំនួន ២៤ ករណី សរុបមានជនរងគ្រោះចំនួន២៧នាក់ក្នុងនោះ (ស្លាប់០៤នាក់ និងរបួស២៣នាក់)៕ អត្ថបទ ៖ ភារម្យ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm