ក្រុមអ្នកជំនាញ U.N.៖ បទឈប់បាញ់ត្រូវតែកើតឡើងជាចាំបាច់ ខណៈប៉ាឡេស្ទីនធ្លាក់ក្នុងហានិភ័យ នៃអំពើប្រល័យពូជសាសន៍

2023/11/03 03:35:24 pm        149

ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិបានអំពាវនាវកាលពីថ្ងៃព្រហស្បតិ៍ ទី២ វិច្ឆិកា ឲ្យ​មាន​បទ​ឈប់បាញ់មនុស្សធម៌ នៅក្នុង​តំបន់ហ្កាហ្សា​ ដោយនិយាយថា ពេលវេលា​ជិតអស់​ហើយ​សម្រាប់​ប្រជាជន​ប៉ាឡេស្ទីននៅទីនោះ ដែលយល់ថាពួកគេស្ថិតក្នុងហានិភ័យធ្ងន់ធ្ងរ នៃ​អំពើ​ប្រល័យ​ពូជសាសន៍ ។

ក្រុមអាជ្ញាធរសុខាភិបាលក្នុងតំបន់ឡោមព័ទ្ធហ្កាហ្សា គ្រុប់គ្រងដោយក្រុមហាម៉ាស និយាយថា ការ​ទម្លាក់​គ្រាប់បែករយៈពេលជិត ៤ សប្តាហ៍ របស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា ជាការ​សង​សឹក​ចំពោះ​ការ​វាយប្រហារដោយក្រុមខ្មាន់កាំភ្លើងក្រុមហាម៉ាស នៅភាគខាង​ត្បូង​ប្រទេស​អ៊ីស្រាអែល​កាល​ពីថ្ងៃ​ទី៧ ខែតុលា បានសម្លាប់មនុស្សជាង ៩.០០០ នាក់ ភាគច្រើនជាស្ត្រី និងកុមារ។ អ៊ីស្រាអែលនិយាយថា ខ្លួនកំពុងដាក់គោលដៅវាយប្រហារលើក្រុមហាម៉ាសតែប៉ុណ្ណោះ មិន​មែន​ជន​ស៊ីវិល​ទេ ហើយចោទក្រុមនេះ ថាបានប្រើប្រាស់ជនស៊ីវិលធ្វើជាខែល។

តុលាការ​ឧក្រិដ្ឋកម្មអន្តរជាតិកំណត់ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ថាជាចេតនាជាក់លាក់​ ដើម្បី​បំផ្លាញ​ទាំង​ស្រុង ឬមួយផ្នែកនៃក្រុមជាតិ ជនជាតិ ពូជសាសន៍ ឬសាសនា ដោយការ​សម្លាប់​សមាជិក​របស់​ខ្លួន ឬដោយមធ្យោបាយផ្សេងទៀត រួមទាំងការចាត់​វិធានការ​ដែល​មាន​បំណង​ទប់​ស្កាត់​ការ​ចាប់កំណើត ឬ ការផ្ទេរកុមារដោយបង្ខំពីក្រុមមួយទៅក្រុមមួយទៀត។ 

ថ្លែង​ទៅកាន់សារពេ័ត៌មាន Reuters បន្ទាប់​ពី​សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​អ្នក​ជំនាញ​ត្រូវ​បាន​ចេញ​ ម្ចាស់ហត្ថលេខីមួយ ក្នុងចំណោមម្ចាស់ ហត្ថលេខីជាច្រើន គឺលោក ផេដ្រូ អារ៉ូចូ អាហ្កូដូ (Pedro Arrojo Agudo)​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុ​ក​សិទ្ធិ​មនុស្ស​ ចំពោះបសុវត្ថិភាពទឹកស្អាត និងអនាម័យ បាននិយាយថា ប្រជាជន​នៅ​តំបន់​ហ្កាហ្សា​ត្រូវ​បាន​ដកហូតសិទ្ធិជាមូលដ្ឋានដំបូងបំផុតសម្រាប់ការរស់នៅ។

ការផ្គត់ផ្គង់ជំនួយដល់តំបន់ហ្កាហ្សាបានជាប់គាំងចាប់តាំងពីអ៊ីស្រាអែលចាប់ផ្តើមទម្លាក់គ្រាប់បែកជុំវិញតំបន់ ដែលមានប្រជាជនរស់នៅយ៉ាងច្រើន ដោយបណ្ដាអង្គការផ្ដល់ជំនួយនានា បាន​និយាយ​ថា គ្មានកន្លែងណាដែលស័ក្ដិសមនឹងការរស់នៅសម្រាប់ប្រជាជននៅទីនោះទេ៕

អត្ថបទដែលទាក់ទង

មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm        1
មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 11:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 11:43:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ

2026/07/23 04:55:52 pm
​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 11:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 11:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 11:38:25 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm