សម្តេចប្រធានរដ្ឋសភា៖ តំណាងរាស្រ្តចាំបាច់ត្រូវធ្វើជាតំណាងដ៏ល្អ ដោយបម្រើនិងតម្កល់នូវ​ផលប្រយោជន៍ពលរដ្ឋជាអាទិភាព

2023/11/03 04:11:21 pm        193

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា ក្នុង​នាមជាតំណាងរាស្រ្តចាំបាច់ត្រូវធ្វើជាតំណាងដ៏ល្អ និងត្រូវបម្រើប្រជាពលរដ្ឋ ពិតប្រាកដ ដោយ​​តម្កល់​នូវផលប្រយោជន៍របស់ពួកគាត់ដំបូងគេបង្អស់ នៅពេលធ្វើការសម្រេចចិត្ត និង​ដាក់​ចេញនូ​វវិធានការណ៍ណាមួយ។

 

សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍ដូច្នេះ​នៅ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​បើក​កម្ម​វិធី​ស្វាគមន៍ និងការផ្តល់ព័ត៌មានអំពីសេវាសំខាន់ៗជូនតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ដែល​រៀបចំឡើងដោយអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅវិមានរដ្ឋសភា​ នាព្រឹកថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ។

 

នៅក្នុងឱកាសនោះសម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងបន្តថា តំណាង​រាស្រ្ត​ដែល​បាន​ជាប់​ឆ្នោត ត្រូវបានប្រជាជនផ្តល់សេចក្តីទុកចិត្តជ្រើសរើសជាតំណាង ហើយពួកគាត់​មាន​ក្តីរំពឹង​ជឿទុកចិត្តថា តំណាងរាស្រ្តទំាងអស់មានសមត្ថភាព ឆន្ទៈ ទេពកោសល្យ និងការប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​បំពេញការងារ ជួយអន្តរាគមន៌ ដោះស្រាយបញ្ហា និងឆ្លើយតបតាម​សំណូមពរ​នានា​របស់​ពួក​គាត់បាន។

 

“យើងទាំងអស់គ្នា ត្រូវតែខិតខំ ប្រឹងប្រែងបំពេញការងារឱ្យអស់ពីសមត្ថភាព លទ្ធភាព ប្រកប​ដោយ​ភាព​ស្វាហាប់ សកម្ម និងរស់រវើក ដែលក្នុងនោះមានការងារស្នូលចំនួនបី ដែល​យើង​ត្រូវ​បំពេញ ជាអាទិ៍ ការងារនីតិកម្ម ការងារជាតំណាង និង​ការងារ​តាម​ដាន​ការ​អនុវត្ត​ច្បាប់”​ នេះ​ជា​ការ​គូស​បញ្ជាក់របស់សម្តេចរដ្ឋសភាធិបតី។

 

សូមជម្រាបថាអគ្គលេខាធិការដ្ឋានរដ្ឋសភា តែងតែប្រារព្ធកម្មវិធី ស្វាគមន៍ និងការផ្តល់​ព័ត៌មាន​អំពី​សេវា​សំខាន់ៗ​ជូនតំណាងរាស្រ្ត នៅគ្រប់ដើមនីតិកាលនី​មួយៗ​ ដើម្បី​បង្ហាញ​ជូន​ពី​សេវា​កម្ម​របស់​ខ្លួនជូនសមាជិក សមាជិការដ្ឋសភា បានប្រើប្រាស់ទាំងក្នុងការងារប្រចាំថ្ងៃ​និងការងារស្នូល​របស់​​ខ្លួន​ រួម​មាន ការងារពាក់ព័ន្ធអំពីសិទ្ធ កាតព្វ​កិច្ច គណនេយ្យកិច្ច​របស់​តំណាង​រាស្រ្ត សេវា​នីតិកម្ម សេវាស្រាវជ្រាវទូទៅនិងស្រាវជ្រាវសភា ការងារការទូតសភា ពិធី​ការ ហិរញ្ញវត្ថុ បេសកកម្ម សេវា​ឡូជី​ស្ទូក និងសេវាកម្មនៅមូលដ្ឋាន​ជា​ដើម​។ល។ អគ្គលេខាធិការដ្ឋានរដ្ឋសភា ជា​សេនាធិការ ជូនរដ្ឋសភា ក្នុងការផ្តល់សេវាជូនសមាជិករដ្ឋសភាដើម្បីបំពេញភារកិច្ច និង​តួនាទី​តំណាង​រាស្រ្តប្រកបដោយភាពរលួននិងជោគជ័យនៅក្នុងការបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិ។

 

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណ និងសម្តែងនូវការកោតសរសើរ វាយ​តម្លៃ​ខ្ពស់​ចំពោះ ឯកឧត្តមអគ្គលេខាធិការដ្ឋសភា ក៏ដូចជាថ្នាក់ដឹកនាំ នៃអង្គភាព​ពាក់ព័ន្ធ​ទាំង​អស់​ដែល​បាន​រួម​សហការគ្នាយ៉ាងល្អក្នុងការរៀបចំឱ្យមានកម្មវិធីនេះឡើង។

 

ជាមួយគ្នានេះ សម្តេចក៏បានកោតសរសើរចំពោះលេខាធិការដ្ឋាន សម្របសម្រួល​បច្ចេក​ទេស​នៃ​សភា​កម្ពុជា (TCS) ដែលបានផ្តួចផ្តើមគំនិតតាក់តែង ចងក្រង កែសម្រួល និងធ្វើបច្ចុប្បន្ន​ភាព​សៀវភៅស្តី​ពី “សេវាសំខាន់ៗសម្រាប់តំណាងរាស្រ្ត” ដែលបានបោះពុម្ពជាលើកទី២ សម្រាប់​ចែក​ជូនសមាជិកសមាជិការរដ្ឋសភានីតិកាលទី៧នេះផងដែរ។

 

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សៀវភៅស្តីពី “សេវាសំខាន់ៗសម្រាប់តំណាងរាស្រ្ត” ពិតជាមានសារៈសំខាន់សម្រាប់តំណាងរាស្រ្តនិងជំនួយការផ្ទាល់ ក្នុងការស្វែងរកព័ត៌មាន និង​សេវាគាំទ្រនានាសម្រាប់បំពេញតម្រូវការចាំបាច់នានា។ សៀវភៅនេះ ក៏ជាផ្នែកមួយ​នៃ​ការ​ជួយ​ពង្រឹង​ និង​លើកកម្ពស់អភិបាលកិច្ចល្អ តម្លាភាព គណនេយ្យភាព និងប្រសិទ្ធិភាព​ការងារ​របស់​មន្រ្តី​ជំនាញ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ផងដែរ។

 

សមាជិករដ្ឋសភានីតិកាលទី៧មានចំនួន១២៥រូប នៅក្នុងនោះ១២០រូបមក ពីគណបក្ស​ប្រជាជន​កម្ពុជា និង៥អង្គនិងរូប មកពីគណបក្សហ្វ៊ុនស៊ិនប៉ិច។ សមាជិករដ្ឋសភា កើតចេញ​ពី​លទ្ធផល​បោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ ដែល​បាន​ប្រព្រឹត្តិ​ទៅ​ដោយរលូន មានលក្ខណៈសេរី យុត្តិធម៌ ត្រឹមត្រូវ និងមានតម្លាភាព ដោយមាន​១៨​គណបក្ស​ចូល​រួមប្រកួតប្រជែងនិងមានប្រជាពលរដ្ឋ ជាង៨ លាន ២សែននាក់ បានចេញ​ទៅ​បោះឆ្នោត​។

 

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានមានប្រសាសន៍លើកឡើងថា លទ្ធផល នៃ​ការ​បោះឆ្នោត​សកលនៅខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ បានផ្តល់នូវអាណត្តិមួយដ៏រឹងមាំ និង​ការ​ទទួល​ខុសត្រូវដ៏សំខាន់មួយ ក្នុងការបម្រើផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ។ សម្តេចបានគូសបញ្ជាក់ ថានេះ គឺជាលើកទីមួយនិងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ក្នុងរយៈ​ពេលជាង​ ៥០០ឆ្នាំ មកនេះ ដែលកម្ពុជាមានការផ្លាស់ប្តូរអំណាចពីអ្នកជំនាន់មុន មក​អ្នក​ជំនាន់​ក្រោយ ប្រកបដោយសន្តិភាព និងរលូន ក្រោមស្មារតីឯកភាព និងសាមគ្គីភាពជាតិ ជា​មាន​មោទន​ភាព​បំផុត​។

 

សម្តេចប្រធានរដ្ឋសភាបានបន្ថែមថា នៅក្នុងនីតិកាលទី៧ នេះ កម្ពុជាត្រូវពង្រឹងនូវសមត្ថភាព ទាំងផ្នែកស្ថាប័ន និងមន្រ្តីជំនាញ ដើម្បីធ្វើយ៉ាងណា អាច​ឈាន​ទៅ​សម្រេច​បាន​នូវ​ចក្ខុ​វិស័យ​របស់​ជាតិ​គឺ​ការប្រែក្លាយមាតុភូមិកម្ពុជា ឱ្យក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm