មនុស្សរាប់ពាន់នាក់សម្រុកទៅកាន់ព្រំដែន បន្ទាប់ពីបទបញ្ជាបណ្តេញចេញរបស់ប៉ាគីស្ថាន

2023/11/03 09:16:57 am        273

មនុស្សរាប់ពាន់នាក់បានសម្រុកទៅកាន់ព្រំដែនប្រទេសប៉ាគីស្ថាន ដើម្បី​ឆ្លងកាត់​ចូល​ទៅ​កាន់​ប្រទេស​អាហ្វហ្គានីស្ថាន កាលពីថ្ងៃព្រហសកបតិ៍ មួយថ្ងៃបន្ទាប់​ពី​ការ​បរិច្ឆេទ​ផុត​កំណត់​របស់​រដ្ឋាភិបាល ដែលបានអនុម័តឲ្យជនបរទេសគ្មានឯកសារចាកចេញ បើមិនដូច្នេះទេ ប្រឈម​ការ​បណ្តេញ​ចេញ។

ជនភៀសខ្លួនអាហ្វហ្គានីស្ថានអាយុ៤០ឆ្នាំ ម្នាក់ និយាយថាយើង​មិន​ចង់​ទៅ​កាន់​ប្រទេស​អាហ្វហ្គានីស្ថាននោះទេ ប៉ុន្តែអ្នកទាំងនោះមិនអនុញ្ញាតឲ្យយើងស្នាក់នៅឡើយ។ ក្រុម​គ្រួសារ​របស់យើងរស់នៅទីនេះរយៈពេល៥០ឆ្នាំមកហើយ ប៉ុន្តែពួកគេមិន​អនុញ្ញាត​ឲ្យ​ស្នាក់​នៅ​នោះ​ទេ​។ អាជ្ញាធរប្រទេសប៉ាគីស្ថាន បានចាប់ផ្តើមប្រមូលជនបរទេសគ្មានឯកសារ ប៉ុន្មានម៉ោង​មុន​កាល​បរិច្ឆេទផុតកំណត់។

ពលរដ្ឋអាហ្វហ្គានីស្ថាន ជាងមួយលាននាក់ ត្រូវចាកចេញ​បើ​មិន​ដូច្នេះ​ទេ ប្រឈមមុខការចាប់ខ្លួន ឬបណ្តេញចេញដោយបង្ខំ ជាលទ្ធផល​នៃ​ពេល​វេលាចុង​ក្រោយ​ដែល​រដ្ឋាភិបាលប៉ាគីស្ថានបានផ្តល់ឲ្យកាលពីមួយខែកន្លងទៅនេះ។

រដ្ឋាភិបាល មិនអើពើ​ចំពោះ​ការ​អំពាវនាវ​ពីសំណាក់អង្គការសហប្រជាជាតិ ក្រុមសិទ្ធមនុស្ស និងស្ថានទូត​ប្រទេស​លោក​ខាង​លិច ឲ្យពិចារណាឡើងវិញចំពោះផែនការបណ្តេញចេញរបស់ប៉ាគីស្ថាន។ ប្រទេស​នេះ​និយាយថា​ពលរដ្ឋ​អាហ្វហ្គានីស្ថានមានជាប់ពាក់ព័ន្ធក្នុងការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយម និងឧក្រិដ្ឋកម្ម ដែលធ្វើឲ្យអន្តរាយដល់សន្តិសុខរបស់ប្រទេស។ ស្ថានភាពនៅ​ចំណុច​ព្រំដែន​នៅ​ពេល​នេះ គឺមានមនុស្សច្រើនលើសលប់ខ្លាំង។

លោក Becky Roby អ្នកគ្រប់គ្រង​ផ្នែក​គាំទ្រ​សម្រាប់​ក្រុម​ប្រឹក្សាជនភៀសខ្លួនប្រទេសន័រវ៉េស បាននិយាយថា​យើង​កំពុង​មើល​ឃើញក​ន្លែង​ណា​មួយក៏​មាន មនុស្ស៩ពាន់ ទៅ១ម៉ឺននាក់ រវាងចំណុចច្រកព្រំដែនឆ្លងកាត់ជាមូលដ្ឋានរាល់ថ្ងៃ។

នៅ​ពេលពួកគេបានទៅដល់ចំណុចព្រំដែន ជាធម្មតាពួកគេត្រូវធ្វើដំណើរជាច្រើនថ្ងៃ ពួកគេ​ត្រូវ​ដេក​នៅ​ទីចំហ ហើយក្នុងរឿងរ៉ាវជាច្រើន ពួកគេត្រូវលក់​រប​ស់​របរ​ផ្ទាល់​ខ្លួន​ ដើម្បី​ចំណាយ​ប្រាក់​សម្រាប់​ការ​ដឹកជញ្ជូន ដែលពួកគេត្រូវចាកចេញក្នុងកាលៈទេសៈប្រញាប់ប្រញាល់។ ក្នុង​ចំណោម​ពលរដ្ឋអាហ្វហ្គានីស្ថានជាង៤លាននាក់ រស់នៅក្នុងប្រទេសប៉ាគីស្ថាន រដ្ឋាភិបាល​បាន​ប៉ាន់​ប្រមាណថា​១,៧លានាក់រស់នៅគ្មានឯកសារ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am