កូរ៉េខាងត្បូង៖ កូរ៉េខាងជើងទំនង បានផ្តល់គ្រឿងសព្វាវុធចំនួន ២.០០០ កុងតេន័រឲ្យទៅរុស្ស៊ី

2023/11/03 06:11:44 pm        179

យោធាកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើងទំនងជាបានផ្តល់អាវុធ និងគ្រាប់រំសេវប្រហែល ២.០០០ កុងតេន័រឲ្យទៅរុស្ស៊ី ដែលអាចរាប់បញ្ចូលទាំងមីស៊ីលបាលីស្ទីករយៈចម្ងាយខ្លីផងដែរ។

មន្ត្រីយោធាកូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍បានចេញផ្សាយការវាយតម្លៃអំពីការគាំទ្រផ្នែកយោធារបស់ទីក្រុងព្យុងយ៉ាងចំពោះទីក្រុងមូស្គូ។

ពួកគេបាននិយាយថា មានការចង្អុលបង្ហាញពីកូរ៉េខាងជើងដែលផ្គត់ផ្គង់គ្រឿងសព្វាវុធដល់រុស្ស៊ីចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២២មក ហើយការជួញដូរអាវុធតាមរយៈផ្លូវសមុទ្របានកើនឡើងកាលពីខែ សីហា។ សកម្មភាពទាំងនេះ បានកើតឡើង មិនយូរប៉ុន្មាន មុនជំនួបកំពូលរវាងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។

ក្រុមមន្ត្រីបាននិយាយថា កុងតឺណឺ ប្រហែល ២.០០០ គ្រឿង អាចត្រូវបានដឹកជញ្ជូនពីកំពង់ផែ រ៉ាជីន(Rajin) ភាគឦសានរបស់ប្រទេសកូរ៉េខាងជើងទៅកាន់កំពង់ផែមួយនៅតំបន់ចុងបូព៌ា របស់រុស្ស៊ី។

ពួកគេបាននិយាយថា នេះគឺស្មើនឹងគ្រាប់កាំភ្លើងធំជាង ២០០.០០០ គ្រាប់នៃកាំភ្លើងធំ ១២២ មីលីម៉ែត្រ ឬជាងមួយលានគ្រាប់នៃគ្រាប់ ១៥២ មីលីម៉ែត្រ ដែលត្រូវបានប្រើប្រាស់ទាំងកូរ៉េខាងជើង ទាំង រុស្ស៊ី។

ជើងជម្របាញ់គ្រាប់រ៉ូកែត មីស៊ីលចល័តដែលអាចបាញ់ចេញពីដីទៅលើអាកាស និងមីស៊ីលប្រឆាំងរថក្រោះ ប្រហែលជាត្រូវបានផ្គត់ផ្គង់ផងដែរ។

ក្រុមមន្ត្រីបានចង្អុលបង្ហាញពីលទ្ធភាពដែលទីក្រុងព្យុងយ៉ាងអាចផ្តល់មីស៊ីលបាលីស្ទីករយៈចម្ងាយខ្លី

ឲ្យទីក្រុងមូស្គូ។

យោធាកូរ៉េខាងត្បូងនិយាយថា កិច្ចសហប្រតិបត្តិការយោធារវាងកូរ៉េខាងជើង និងរុស្ស៊ី គួរតែត្រូវបានបញ្ឈប់ ដោយសារតែបំពានយ៉ាងច្បាស់លើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពពិភពលោក និងឧបទ្វីបកូរ៉េ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        166
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        154
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm