រដ្ឋបាលរាជធានី និងជំនាញពាក់ព័ន្ធប្រជុំរៀបចំការពារ និងដោះស្រាយបញ្ហានានាក្នុងការប្រឡងបាក់ឌុប

2023/11/03 06:35:15 pm        136

ភ្នំពេញ៖ ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី០៦ និងទី០៧ ខែវិច្ឆិកាឆ្នាំ២០២៣នេះ អាជ្ញាធររាជធានីភ្នំពេញ​បានធ្វើការណែនាំឱ្យកម្លាំងនគរបាលទាំងអស់ ពិសេស​កងកម្លាំងនៃអធិការដ្ឋាន​នគរបាលខណ្ឌទាំង១៤ នៅក្នុងរាជធានីភ្នំពេញ ដាច់ខាតមិនឱ្យដាក់កម្លាំង​រឹតបន្តឹងច្បាប់​ចរាចរ​ផ្លូវគោកនោះទេ តែត្រូវសម្រួលចរាចរណ៍ដល់សិស្សានុសិស្ស​បានទៅប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាន់ពេលវេលា។

នេះជាការណែនាំរបស់លោក កើត ឆែ អភិបាលស្តីទី នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុង​កិច្ចប្រជុំស្តីពីវិធានការរៀបចំការប្រទ្បងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាព្រឹកថ្ងៃទី០៣ ខែវិច្ជិកា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ដែលកិច្ចប្រជុំនេះ ​មានការចូលរួម​​ពីអង្គភាពប្រឆាំងអំពើពុករលួយ និងតំណាងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអាជ្ញាធរ និងកងកម្លាំងទាំង១៤ខណ្ឌ ដែលកិច្ចប្រជុំនេះធ្វើឡើងដើម្បីពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងការប្រឡង សំខាន់ឱ្យដំណើរការនៃការប្រឡងនេះ ទទួលបានជោគជ័យ និងមិនមានភាពថ្លោះធ្លោយ ។

លោក កើត ឆែ បានធ្វើការណែនាំឱ្យអាជ្ញាធរ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវពង្រឹង​សុវត្ថិភាពនៅគ្រប់មណ្ឌលប្រឡងទាំងអស់​ ធ្វើយ៉ាងណាកុំឱ្យមានភាពឆក់ល្វែងណាមួយកើតឡើង នៅពេលប្រឡងនេះ។

បន្ថែមពីនេះលោកក៏បានណែនាំទៅឱ្យអាជ្ញាធរខណ្ឌត្រូវចុះពិនិត្យរដ្ឋបាលចំពោះមណ្ឌលប្រឡងណា ដែលមានប្រជាពលរដ្ឋស្នាក់នៅ និងបានណែនាំទៅមន្ទីរសុខាភិបាល ត្រូវដាក់ក្រុមគ្រូពេទ្យ ដើម្បីព្យាបាលក៏ដូចជាសង្គ្រោះនៅពេលដែលមានបេក្ខជនជនណាមួយមានបញ្ហាសុខភាព។

ពាក់ព័ន្ធនឹងការផ្ញើកង់ ម៉ូតូវិញ លោក កើត ឆែ ​បានណែនាំមិនឱ្យប្រាក់ឡើយ ​នៅពេលប្រលង​២ថ្ងៃនេះ ដោយរាល់ការចំណាយទាំងនេះ គឺរដ្ឋបាលរាជធានីភ្នំពេញជាអ្នករ៉ាប់រង៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm