ក្រុមហ៊ុន TikTok បដិសេធជុំវិញការជំរុញមាតិកាគាំទ្រប៉ាឡេស្ទីន

2023/11/03 06:38:15 pm        184

កម្មវិធីវីដេអូកម្សាន្តទម្រង់ខ្លី TikTok បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២ វិច្ឆិកា) ថា វីដេអូមានភ្ជាប់សារបង្ហោះ ដែលបង្ហាញពីការគាំទ្រសម្រាប់អ៊ីស្រាអែល ក្នុងសង្រ្គាមរបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស បានទទួលការចូលមើលច្រើនជាង វីដេអូភ្ជាប់សារបង្ហោះ ដែលគាំទ្រប៉ាឡេស្ទីន ដោយបដិសេធការចោទប្រកាន់ថា វេទិកានេះបានជំរុញមាតិកាគាំទ្រប៉ាឡេស្ទីន។

នៅក្នុងសារបង្ហោះមួយ ក្រុមហ៊ុន TikTok បាននិយាយថា នៅក្នុងសហរដ្ឋអាមេរិក វីដេអូមានភ្ជាប់សារបង្ហោះ «គាំទ្រសម្រាប់អ៊ីស្រាអែល» ទទួលបានអ្នកចូលទស្សនាជាង ៤៦លានដង ចន្លោះថ្ងៃទី៧ ដល់ថ្ងៃទី៣១ ខែតុលា ប្រៀបធៀបនឹងតួលេខចូលមើលចំនួន ២៩លានដង នៃវីដេអូមានភ្ជាប់សារបង្ហោះ «គាំទ្រសម្រាប់ប៉ាឡេស្ទីន» ក្នុងរយៈពេលដូចគ្នានេះ។

ក្រុមហ៊ុននេះបានបន្ថែមថា «ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានការវិភាគមិនសមហេតុផលជាំច្រើននៃទិន្នន័យសារភ្ជាប់ក្នុងវីដេអូ TikTok ជុំវិញជម្លោះដ៏តានតឹងនេះ ដែលបណ្តាលឱ្យអ្នកអត្ថាធិប្បាយមួយចំនួន យល់ខុសថាក្រុមហ៊ុន TikTok កំពុងជំរុញមាតិកាគាំទ្រប៉ាឡេស្ទីន ឲ្យលប់លើមាតិកាដែលគាំទ្រអ៊ីស្រាអែល ដល់អ្នកប្រើប្រាស់សហរដ្ឋអាមេរិក»។

គួររម្លឹកផងដែរថា ខ្មាន់កាំភ្លើងក្រុមហាម៉ាស បានសម្លាប់មនុស្សជាង ១.៤០០នាក់ នៅក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ហើយការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់របស់អ៊ីស្រាអែល ទៅលើតំបន់ហ្កាហ្សា បានសម្លាប់មនុស្សជាង ៩.០០០នាក់ នេះបើយោងតាមក្រុមអាជ្ញាធរតំបន់ហ្កាហ្សា។ ក្រុមហ៊ុន TikTok បាននិយាយថា ខ្លួនបានលុបវីដេអូជាង ៩២៥.០០០វីដេអូ នៅក្នុងតំបន់ចាប់តាំងពីថ្ងៃទី៧ ខែតុលា មកសម្រាប់ការបំពានគោលនយោបាយអំពីអំពើហិង្សា និងព័ត៌មានមិនពិតរបស់ខ្លួន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        175
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        162
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm