អ្នកនាំពាក្យម្នាក់ បាននិយាយថា យោធាអ៊ីស្រាអែល បានឡោមព័ទ្ធទីក្រុងហ្កាហ្សាទាំងស្រុង ខណៈដែលទីភ្នាក់ងារសង្គ្រោះដ៏សំខាន់របស់អង្គការសហប្រជាជាតិ នៅក្នុងតំបន់ដាច់ស្រយាល បានចោទប្រកាន់យន្តហោះចម្បាំងអ៊ីស្រាអែលថា បានទម្លាក់គ្រាប់បែកយ៉ាងសាហាវទៅលើសាលារៀន ដែលគ្រប់គ្រងដោយUN ដែលផ្តល់ជម្រកដល់ជនស៊ីវិល។

រយៈពេលជិតមួយសប្តាហ៍ បន្ទាប់ពីអ៊ីស្រាអែល បានចាប់ផ្តើមចល័តរថក្រោះ គ្រឿងចក្រឈូសឆាយ ទាហានថ្មើរជើង និងអង្គភាពវិស្វករប្រយុទ្ធទៅកាន់តំបន់ហ្គាហ្សា អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល(IDF) លោក Daniel Hagari បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងហ្កាហ្សា ត្រូវបានឡោមព័ទ្ធទាំងស្រុង។

លោកបាននិយាយថា អង្គភាពវិស្វកម្មរបស់ IDF កំពុងធ្វើការ ដើម្បីកំណត់ទីតាំង និងបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធក្រោមដី គ្រឿងផ្ទុះ និងការគំរាមកំហែងផ្សេងៗទៀត ដើម្បីឲ្យកងទ័ពអាចផ្លាស់ទីបានដោយសេរី។
លោក បាននិយាយថា ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ បានគូសបញ្ជាក់ពីចំនួនជនស៊ីវិលនៃជម្លោះដែលកំពុងបន្ត បន្ទាប់ពីប្រធានទីភ្នាក់ងារ លោក Philippe Lazzarini បានប្រកាសថា យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានវាយប្រហារសាលារៀនជាច្រើនដែលគ្រប់គ្រងដោយUN ដែលកំពុងផ្តល់ជម្រកដល់ជនស៊ីវិល។ មនុស្សជាង ២០នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់ក្នុងការវាយប្រហារនោះ។

លោកបាននិយាយថា៖«ក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ ខ្ញុំបានទទួលរបាយការណ៍ថា សាលារៀនរបស់យើងចំនួនបីដែលផ្តល់ជម្រកដល់មនុស្សប្រហែល ២០.000នាក់ ត្រូវរងការវាយប្រហារ។ ការវាយប្រហានេះ ត្រូវបានគេរាយការណ៍ថា បានបណ្តាលឲ្យមនុស្សជាង២០នាក់ស្លាប់ នៅក្នុងទីក្រុង Jabalya ហើយក៏មានមនុស្សម្នាក់ទៀត នៅឯជំរំឆ្នេរផងដែរ»។ សេចក្តីថ្លែងការណ៍របស់ UNRWA ក្រោយមកបាននិយាយថា ជម្រកដែលប្តូរទៅសាលារៀនទី៤ ត្រូវបានវាយប្រហារ។ សារព័ត៌មាន CNN បានស្នើសុំឲ្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) ធ្វើអត្ថាធិប្បាយ។