លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និងក្រុមទីប្រឹក្សាជាន់ខ្ពស់របស់លោកកំពុងព្រមានអ៊ីស្រាអែលទល់នឹងការបង្កើនកងកម្លាំង ដែលចេះតែកើនឡើងថា នឹងកាន់តែពិបាកសម្រាប់ប្រទេសនេះក្នុងការបន្តគោលដៅយោធារបស់ខ្លួននៅតំបន់ហ្កាហ្សា ស្របពេល ការតវ៉ាជាសកលកាន់តែពុះកញ្ជ្រោលឡើងអំពីទំហំនៃទុក្ខវេទនាមនុស្សធម៌នៅទីនោះ។

លោក Biden រដ្ឋមន្ត្រីការពារជាតិលោក ឡយ អូស្ទីន(Lloyd Austin)និងរដ្ឋមន្ត្រីការបរទេស Antony Blinken ដែលបានចាកចេញកាលពីថ្ងៃព្រហស្បតិ៍ទៅកាន់ប្រទេសអ៊ីស្រាអែល អមដោយសារស្តីពីការការពារជីវិតជនស៊ីវិល សុទ្ធតែបានសង្កត់ធ្ងន់លើករណីនេះយ៉ាងច្បាស់នៅក្នុងការសន្ទនាឯកជននាពេលថ្មីៗនេះជាមួយអ៊ីស្រាអែល ដោយប្រាប់ពួកគេថាការលុបបំបាត់ការគាំទ្រនឹងមានផលវិបាកជាយុទ្ធសាស្ត្រធ្ងន់ធ្ងរ។សម្រាប់ប្រតិបត្តិការកងកម្លាំងការពារអ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស។

នៅពីក្រោយឆាកសង្គ្រាម ក្រុមមន្ត្រីអាមេរិកក៏ជឿដែរថា មានពេលវេលាកំណត់សម្រាប់អ៊ីស្រាអែល ក្នុងការព្យាយាមសម្រេចគោលបំណងដែលបានបញ្ជាក់របស់ខ្លួនក្នុងកម្ទេចចោលក្រុមហាម៉ាសនៅក្នុងប្រតិបត្តិការបច្ចុប្បន្នរបស់ខ្លួន មុនពេលមានចលាចលជុំវិញការរងទុក្ខវេទនាមនុស្សធម៌ និងជនស៊ីវិល ហើយការអំពាវនាវឱ្យមានបទឈប់បាញ់ជាក់លាក់មួយ។
ពុំមានសញ្ញាណាមួយបង្ហាញថាអ៊ីស្រាអែលបន្ធូរដៃក្នុងការវាយលុកនោះទេ។ យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងស្ថិតនៅជុំវិញទីក្រុងហ្កាហ្សា ហើយបានបង្កើនប្រតិបត្តិការរបស់ខ្លួននៅទីនោះ។ ទូរទស្សន៍ CNN បានឃើញផ្ទៃមេឃនភាគខាងជើងហ្កាហ្សា ត្រូវបានបំភ្លឺដោយអណ្តាតភ្លើង និងការផ្ទុះ ខណៈ ការទម្លាក់គ្រាប់បែកបានកាន់តែសន្ធាប់ឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍៕