មនុស្សជាច្រើនកំពុងសង្ឃឹមថានឹងមានឱកាសចាកចេញពីតំបន់ហ្កាហ្សា តាមច្រកព្រំដែនរ៉ាហ្វា (Rafah) ចូលទៅអេហ្ស៊ីប កាលពីថ្ងៃព្រហស្បតិ៍ ដែលឈ្មោះរបស់ពួកគេមួយចំនួននៅលើបញ្ជីឈ្មោះ ដែលត្រូវបានពិនិត្យដោយអ៊ីស្រាអែល ជាបន្តបន្ទាប់ក្នុងការចាកចេញខណៈអ្នកផ្សេងទៀត បានទុកលិខិតឆ្លងដែនបរទេសរបស់ពួកគេនៅក្នុងរថយន្ត។

ច្រកឆ្លងកាត់នេះត្រូវបានបើកសម្រាប់ការជម្លៀសមានកំណត់សម្រាប់ថ្ងៃទី ២ ក្រោមកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយប្រទេសកាតារវាងអ៊ីស្រាអែល អេហ្ស៊ីប ហាម៉ាស និងសហរដ្ឋអាមេរិក ក្នុងគោលបំណងអនុញ្ញាតឱ្យអ្នកកាន់លិខិតឆ្លងដែនបរទេសមួយចំនួន និងអ្នកនៅក្នុងបន្ទុករបស់ពួកគេ និង ពលរដ្ឋហ្កាហ្សា ដែលរងរបួសមួយចំនួន បានចាកចេញពីតំបន់ឡោមព័ទ្ធនេះ។

អ្នកស្រី ស៊ូសាន បេសេសូ (Suzan Beseiso )ជាពលរដ្ឋអាមេរិកមានសាច់ញាតិនៅតំបន់ហ្កាហ្សា ជាកន្លែងដែលអ្នកស្រីបានចំណាយពេលជាច្រើនខែថា អ្នកស្រី មិនរំភើបទេក្នុងការចាកចេញពីតំបន់ហ្កាហ្សា ព្រោះយើងមានមនុស្សជាច្រើនដែលយើងស្រឡាញ់ និងខ្វល់ខ្វាយ ។
មាន១៥ប្រទេសនៅក្នុងបញ្ជី។ អ្នកដែលមានឈ្មោះច្រើនជាងគេគឺសហរដ្ឋអាមេរិក ដែលមាន ៤០០ នាក់ បែលហ្ស៊ិកមាន៥០ នាក់ ក្រិក ២៤ នាក់ ក្រូអាត២៣នាក់ ហូឡង់ ២០នាក់ និងស្រីលង្កា ១៧នាក់ ។ សហរដ្ឋអាមេរិកបាននិយាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា មនុស្សចំនួន៧៩គឺជាជនជាតិរបស់ខ្លួន បានចាកចេញរួចហើយ ។
ក្រសួងការបរទេសអេហ្ស៊ីបបាននិយាយថា មនុស្សជិត ៧ ពាន់នាក់ដែលមានសញ្ជាតិនៃប្រទេសជាង ៦០ ត្រូវបានគេរំពឹងថានឹងចាកចេញជាបន្តបន្ទាប់។ ប្រភពការទូតបាននិយាយថាដំណើរការនេះអាចចំណាយពេលដល់ទៅពីរសប្តាហ៍៕