សភារបស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានអនុម័តផែនការរបស់គណបក្សសាធារណៈរដ្ឋដើម្បីផ្តល់ជំនួយចំនួន១៤,៣ ពាន់លានដុល្លារដល់ប្រទេសអ៊ីស្រាអែល ខណៈប្រទេសនេះប្រយុទ្ធជាមួយក្រុមហាម៉ាស់ ទោះបីជាមានភាពរឹងរុះរបស់គណបក្សប្រជាធិបតេយ្យ ដែលខ្លួនគ្មានផែនការនៅក្នុងព្រឹទ្ធសភា និងការសន្យារបស់សេតវិមានចំពោះការប្រើប្រាស់សិទ្ធវ៉េតូក៏ដោយ។

ចំណាត់ការនេះ ត្រូវបានអនុម័ត ២២៦សំឡេងទល់នឹង១៩៦សំឡេង ភាភច្រើនធ្វើតាមខ្សែគណបក្ស ដោយសមាជិកគណបក្សសាធារណៈរដ្ឋភាគច្រើនគំាទ្រសេចក្តីព្រាងច្បាប់នេះ ហើយគណបក្សប្រជាធិបតេយ្យភាគច្រើនបានជំទាស់។

ការណែនាំនៃពង្រាងច្បាប់ គឺជាសកម្មភាពនីតិបញ្ញត្តិចម្បងដំបូង ស្ថិតនៅក្រោមប្រធានសភាថ្មីគណបក្សសាធារណៈរដ្ឋ លោក Mike Johnson ។ ប្រធានាធិបតី លោក Joe Biden បានព្រមានការប្រើសិទ្ធវ៉េតូ ហើយព្រឹទ្ធសភាលោក Chuck Schumer ជាមេដឹកនាំមានសំឡេងភាគច្រើននៅព្រឹទ្ធសភាគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ បាននិយាយថា លោកនឹងមិនលើកវាយកមកសម្រាប់ការបោះឆ្នោតនោះទេ។
លោក Biden បានស្នើសុំឲ្យសភាអនុម័តកញ្ចប់ថវិកាចំណាយបន្ទាន់ចំនួន១០៦ពាន់លានដុល្លារ រួមមានការផ្តល់មូលនិធិសម្រាប់ប្រទេសអ៊ីស្រាអែល កោះតៃវ៉ាន់ និងប្រទេសអ៊ុយក្រែន ព្រមទាំងជំនួយមនុស្សធម៌។ លោក Schumer និយាយថាព្រឹទ្ធសភានឹងពិចារណាពង្រាងច្បាប់ទ្វេបក្ស ដោះស្រាយអាទិភាពកាន់តែទូលំទូលាយ។
មូលនិធិនៅក្នុង សេចក្តីព្រាងច្បាប់នៅសភា មាន រាប់ពាន់លាន់ដុល្លារសម្រាប់យោធាអ៊ីស្រាអែល រួមទាំង៤ពាន់លានសម្រាប់ការទិញប្រព័ន្ធសព្វាវុធ Iron Dome របស់អ៊ីស្រាអែល និងប្រព័ន្ធការពារ David's Sling ដើម្បីរារាំងការគំរាមគ្រាប់រ៉ុក្កែតរយៈចម្ងាយជិត ព្រមទាំងការផ្ទេរយុទ្ធោបករណ៍មួយចំនួនពីឃ្លាំងស្តុករបស់សហរដ្ឋអាមេរិក។