កងកម្លាំងរុស្ស៊ី ត្រូវបានគេនិយាយថា កំពុងត្រៀមការវាយលុកតាមដីគោកដ៏ខ្លាំងក្លាមួយផ្សេងទៀត ដើម្បីដណ្តើមយកតំបន់ Avdiivka ជាបន្ទាយរបស់អ៊ុយក្រែន នៅតំបន់ Donetsk ភាគខាងកើត។

វិទ្យាស្ថាន Think Tank របស់សហរដ្ឋអាមេរិក ជាវិទ្យាស្ថានសិក្សាពីសង្គ្រាម បាននិយាយថាកងកម្លាំង រុស្ស៊ីទំនងជាកំពុងត្រៀមសម្រាប់រលកមួយផ្សេងទៀតនៃការវាយលុកតាមដីគោកដឹកនាំដោយទាហានជើងគោកវាយលុកខ្ពស់ លើទីតាំងជាច្រើនរបស់អ៊ុយក្រែន នៅក្នុងតំបន់ Avdiivka ។

វិទ្យាស្ថាននិយាយថា អង្គភាពវាយលុកបានបង្កើតការជ្រើសរើសទ្រង់ទ្រាយធំនៃអ្នកជាប់ទោស។
អ្នកនាំពាក្យ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់កាលពីថ្ងៃព្រសហ្បតិ៍ថា យោធារុស្ស៊ី ត្រូវបានគេជឿថា កំពុងបង្កើនកម្លាំងកងទ័ពរបស់ខ្លួន មុនពេលបើកប្រតិបត្តិការថ្មី នៅក្នុងតំបន់នោះ។
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរបស់ខ្លួន បានបាញ់ទម្លាក់ យានដ្រូនអ៊ុយក្រែន៩គ្រឿង នៅជិតរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅអ៊ុយក្រែនភាគខាងត្បូង។
រុស្ស៊ី ដណ្តើមបានការគ្រប់គ្រងនៅរោងចក្រនោះ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា យានដ្រូន២គ្រឿង បានវាយប្រហារសណ្ឋាគារមួយកន្លែង នៅជិតទីក្រុង Zaporizhzhia ។ លោកស្រី បានថ្កោលទោសអ៊ុយក្រែនសម្រាប់ការបង្ករឿងមិនទទួលខុសត្រូវ។