អ៊ីស្រាអែល កាត់ផ្ដាច់មូលនិធិរបស់តំបន់ហ្កាហ្សា ពីការផ្ទេរប្រាក់ពន្ធប៉ាឡេស្ទីន

2023/11/03 07:40:09 pm        114

អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២ វិច្ឆិកា) ថា ខ្លួននឹងបន្តការផ្ទេរចំណូលពន្ធទៅឱ្យក្រុមអាជ្ញាធរប៉ាឡេស្ទីន (PA) នៅតំបន់វេស ប៊ែង ដែលខ្លួនកាន់កាប់ ប៉ុន្តែនឹងមិនប្រគល់មូលនិធិសម្រាប់តំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាសឡើយ ជាទីដែលអាជ្ញាធរប៉ាឡេស្ទីន PA ជួយគ្របដណ្តប់លើប្រាក់ឈ្នួលក្នុងវិស័យសាធារណៈ និងបង់ថ្លៃអគ្គិសនី។

បន្ទាប់ពីការជជែកដេញដោលគ្នាអំពីថា តើត្រូវផ្ទេរប្រាក់ទាំងនោះនៅពេលដែលអ៊ីស្រាអែល កំពុងប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធហាម៉ាស នៅតំបន់ហ្កាហ្សា ឬយ៉ាងណា គណៈរដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយថា ខ្លួនក៏នឹងមិនផ្ដល់ថវិកាក្នុងទូទាត់ប្រាក់ឧបត្ថម្ភដែលក្រុមអាជ្ញាធរ PA បង់ទៅឱ្យពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន និងក្រុមគ្រួសាររបស់ពួកគេដែរ។

ក្រុមអាជ្ញាធរប៉ាឡេស្ទីន (PA) ដែលគាំទ្រដោយលោកខាងលិច បានកំណត់គោលការណ៍ស្វ័យគ្រប់គ្រងនៅតំបន់វេស ប៊ែង ប៉ុន្តែមិនគ្រប់គ្រងតំបន់ហ្កាហ្សា នោះទេ ជាទីដែលគូប្រជែងអ៊ីស្លាមនិយមហាម៉ាស ដណ្តើមបានការគ្រប់គ្រងក្នុងសង្គ្រាមស៊ីវិលរយៈពេលខ្លីក្នុងឆ្នាំ២០០៧។

ដោយស្ថិតនៅក្រោមកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន អ៊ីស្រាអែលប្រមូលពន្ធជំនួសឲ្យប៉ាឡេស្ទីន ហើយជាធម្មតាផ្ទេរចំណូលពន្ធទាំងនោះទៅកាន់អាជ្ញាធរ PA ជាប្រចាំខែ តាមការយល់ព្រមពីរដ្ឋមន្ត្រីហិរញ្ញវត្ថុ ហើយការផ្ទេរប្រាក់ចុងក្រោយ ត្រូវបញ្ចេញកាលពីចុងខែតុលា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm