យន្តហោះចម្បាំងចិន បាញ់ពន្លឺភ្លើងទៅក្បែរឧទ្ធម្ភាគចក្រប្រមាញ់នាវាមុជទឹក នៅសមុទ្រចិនខាងត្បូង

2023/11/03 07:49:27 pm        161

កងទ័ពជើងទឹកប្រទេសកាណាដា និយាយថា យន្តហោះចម្បាំងចិនបានបាញ់ពន្លឺភ្លើងនៅពីមុខឧទ្ធម្ភាគចក្រយោធាប្រទេសកាណាដា នៅលើដែនទឹកអន្តរជាតិនៅសមុទ្រចិនខាងត្បូង កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ជាប្រតិបត្តិការដែលមន្ត្រីយោធាកាណាដា និយាយថាជាការធ្វេសប្រហែស ហើយអាចបណ្តាលឱ្យមានការធ្លាក់យន្តហោះ។

ឧត្តមសេនីយ៍ Rob Millen មន្ត្រីទ័ពអាកាសនៅលើនាវាចម្បាំង Royal Navy HMCS Ottawa បាននិយាយថា «ហានិភ័យចំពោះឧទ្ធម្ភាគចក្រក្នុងករណីនេះ គឺពន្លឺភ្លើងខិតទៅរក ស្លាប ឬម៉ាស៊ីន ដូច្នេះវាត្រូវបានគេចាត់ថាជាគ្មានសុវត្ថិភាព និងគ្មានស្តង់ដារ និងគ្មានវិជ្ជាជីវៈ។

លោក Millen បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ CNN នៅក្នុងបទសម្ភាសន៍ នៅលើនាវាចម្បាំងថា ឧបទ្ទវហេតុនេះ គឺជាលើកទី ២ ក្នុងចំណោមការជួបប្រទះឧទ្ធម្ភាគចក្ររបស់ទីក្រុងអូតាវ៉ា ជាមួយយន្តហោះចម្បាំង J-11 របស់កងទ័ពរំដោះប្រជាជនចិន នៅលើដែនទឹកអន្តរជាតិ កាលពីថ្ងៃទី ២៩ ខែតុលា ដែលបានឃើញយន្តហោះចម្បាំងខិតចូលទៅជិតចម្ងាយ ១០០ ហ្វីតពីឧទ្ធម្ភាគចក្រ។

លោកបាននិយាយថា ប្រទេសកាណាដា និងប្រទេសផ្សេងទៀត បានឃើញយន្តហោះរបស់ចិនចូលទៅកៀកយន្តហោះជាច្រើនលើក ប៉ុន្តែវាកម្របានឃើញសកម្មភាពបែបនេះធ្វើមកលើឧទ្ធម្ភាគចក្រណាស់។

ឧប្បត្តិហេតុលើកដំបូង គឺនៅលើដែនទឹកអន្តរជាតិនៅក្នុងចម្ងាយ ៣៤ ម៉ាយស៍ពីប្រជុំកោះប៉ារ៉ាសែល( Paracel) នៅភាគខាងជើងសមុទ្រចិនខាងត្បូង។ លើកទីពីរ ក៏នៅលើដែនទឹកអន្តរជាតិចម្ងាយ២៣ ម៉ាយស៍ពីប្រជុំកោះ ប៉ារ៉ាសែល ។

លោក Millen បាននិយាយថា លោកកំពុងបើកឧទ្ធម្ភាគចក្រកាណាដានៅពេលព្រឹក នៅពេលនោះយន្តហោះ J-11 របស់ចិនបានស្ទាក់ឧទ្ធម្ភាគចក្រនៅចម្ងាយជិត ខណៈវាហោះត្រង់និងមានកម្ពស់ ៣.000 ហ្វីតពីលើទឹក ត្រឡប់ទៅទីក្រុងអូតាវ៉ាវិញ ជាសញ្ញាមួយបង្ហាញថាខ្លួនពុំមានចេតនាបង្កអរិភាពណាមួយនោះទេ។

-

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        46
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        46
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm