ភ្នំពេញ ៖ ស្ថានទូតបារាំង និងវិទ្យាស្ថានបារាំងនៅកម្ពុជា សហការជាមួយសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (SOSORO) និងវិទ្យាស្ថានស្រាវជ្រាវសម្រាប់អភិវឌ្ឍន៍(IRD) នឹងរៀបចំព្រឹត្តិការណ៍នានាដើម្បីអបអរចំណងពិសេស ដែលផ្សារភ្ជាប់ប្រទេសទាំងពីរ តាមរយៈការតាំងពិព័រណ៍ សន្និសីទ និងការបញ្ចាំងភាពយន្ត។ ព្រឹត្តិការណ៍នេះដើម្បីអបអរខួប ៧០ឆ្នាំនៃឯករាជ្យរបស់កម្ពុជាផងដែរ ។
យោងតាម សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជាថ្ងៃទី ២ ខែវិច្ឆិកាបានឱ្យដឹងថា ព្រឹត្តិការណ៍ទាំងនោះរួមមានចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា គឺមានពិព័រណ៍ «១៩៥៣៖ បារាំង-កម្ពុជា ការចាប់ផ្តើមថ្មី » នឹងធ្វើឡើងនៅសារមន្ទីរព្រះស្រីឦសានវរ្ម័ន ដើម្បីបង្ហាញពីប្រវត្តិសាស្រ្តនៃឯករាជ្យរបស់កម្ពុជាក្រោយសម័យអាណាព្យាបាលបារំាងនិងការអភិវឌ្ឍប្រទេសកម្ពុជាក្នុងរយៈពេលពីរទសវត្សក្រោយមក៕ ដោយ ៖ ដារា


