
ប្រទេសរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា អ៊ុយក្រែនកំពុងប្រថុយនឹងគ្រោះមហន្តរាយនុយក្លេអ៊ែរបន្ទាប់ពីយានដ្រូនចំនួន៩គ្រឿងរបស់អ៊ុយក្រែន ត្រូវបានបាញ់ទម្លាក់ដោយកងកម្លាំងរុស្ស៊ី នៅជិតស្ថានីយនុយក្លេអ៊ែរហ្សាប៉ូរីហ្សា (Zaporizhzhia)ដែលជារោងចក្រថាមពលបរមាណូដ៏ធំបំផុតរបស់អឺរ៉ុប។
រោងចក្រហ្សាប៉ូរីហ្សា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី តាំងពីដើមខែមីនា ឆ្នាំ ២០២២ មានម៉ាស៊ីនរ៉េអាក់ទ័រ VVER-1000 V-320ដែលត្រជាក់ដោយចរន្តទឹកនិងត្រជាក់ចរន្តមធ្យម ត្រូវបានសាងសង់ដោយសូវៀតចំនួន៦ ដែលមានផ្ទុកសារធាតុអ៊ុយរ៉ានីញ៉ូម235 (Uranium 235)។
រ៉េអាក់ទ័រចំនួន៤ ត្រូវបានបិទ ខណៈដែលម៉ាស៊ីនរ៉េអាក់ទ័រចំនួន២-គឺលេខ៤ និង លេខ៥ គឺស្ថិតនៅក្នុងដែលម៉ាស៊ីនរ៉េអាក់ទ័រដែលលែងដំណើរការទាំងស្រុង នេះបើយោងតាមប្រតិបត្តិកររោងចក្ររុស្ស៊ី។
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ការការពារដែនអាកាស បានបាញ់ទម្លាក់យានដ្រូនចំនួន៩គ្រឿង របស់អ៊ុយក្រែននៅជិតទីក្រុង Enerhodar ដែលគ្រប់គ្រងដោយរុស្សី ជាកន្លែងដែលកម្មករជាច្រើនដែលធ្វើការរោងចក្រ រស់នៅ ក្នុងគោលបំណងរំខានដល់ការប្តូរវេណបុគ្គលិករបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ(IAEA)។