
សហរដ្ឋអាមេរិកមានព័ត៌មានចារម្មដែលថា ប្រធានាធិបតីស៊ីរី លោក បាសា អាល់អាសាដ (Bashar al-Assad)បានយល់ព្រមផ្តល់ប្រព័ន្ធការពារដែនអាកាសដែលផលិតដោយរុស្ស៊ីដល់ក្រុមសកម្មប្រយុទ្ធ លីបង់។
ក្រុមទាហានស៊ីឈ្នួល Wagner ដែលកំពុងប្រតិបត្តិការ នៅក្នុងប្រទេសស៊ីរី មានភារកិច្ចក្នុងការបញ្ជូនប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ SA-22 (Pantsir) ។
វាមិនច្បាស់ថាតើវាត្រូវបានគេប្រគល់រួចហើយ ឬក៏ត្រូវបានគ្រោងទុកតែប៉ុណ្ណោះ។ ប្រភពជាច្រើន បាន ដឹងថា ដំបូងឡើយរុស្ស៊ី បានផ្តល់ប្រព័ន្ធសម្រាប់ប្រើប្រាស់ដោយរដ្ឋាភិបាលស៊ីរី។
សហរដ្ឋអាមេរិក កំពុងតាមដានពីដំណើរការនៃការបញ្ជូនប្រព័ន្ធPantsirនេះ។
ប្រភពមួយទៀត បាននិយាយថា ការវាយតម្លៃរបស់សហរដ្ឋអាមេរិក គឺមួយផ្នែកផ្អែកលើទិន្នន័យស៊ើបការណ៍ដែលទទួលបានពីការពិភាក្សារវាងលោក លោកអាសាដ ក្រុមទាហានស៊ីឈ្នួល Wagner Group និង ក្រុមហេបូឡាទាក់ទងនឹងការផ្តល់ប្រព័ន្ធនេះ។
សារព័ត៌មាន Wall Street Journal បានរាយការណ៍មុននេះថា ក្រុម Wagner អាចផ្តល់ប្រព័ន្ធនេះ ដល់ក្រុមហេសបូឡា ប៉ុន្តែពុំមានការលើកឡើងអំពីតួនាទីរបស់លោកអាសាដទេ។