
អាជ្ញាធរបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៣២នាក់ បានសម្លាប់ ក្នុងហេតុការណ៍អគ្គិភ័យ ដែលបានឆាបឆេះមជ្ឈមណ្ឌលស្តារនីតិសម្បទាគ្រឿងញៀន នៅភាគខាងជើងនៃប្រទេសអ៊ីរ៉ង់។
អគ្គិភ័យនោះ បានកើតមានឡើងនៅព្រឹកថ្ងៃសុក្រ នាទីក្រុង Langarud ដែលជាទីក្រុងនៅតំបន់សមុទ្រ Caspian របស់ខេត្ត Gilan នៅភាគខាងជើងនៃទីក្រុងតេអេរ៉ង់។ លោក Esmail Sadeghi ប្រមុខរដ្ឋមន្ត្រីយុត្តិធម៌ប្រចាំខេត្ត បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មនុស្ស ១៦នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
សូមបញ្ជាក់ថា អ៊ីរ៉ង់ដាក់ចេញទោសប្រហារជីវិត ចំពោះអ្នកប្រព្រឹត្តបទល្មើសដដែលៗ ពាក់ព័ន្ធនឹងការរត់ពន្ធ និងជួញដូរគ្រឿងញៀន ប៉ុន្តែដំណើរការកម្មវិធីស្តារនីតិសម្បទាជាបន្តបន្ទាប់ សម្រាប់អ្នកញៀនគ្រឿងញៀន។
យ៉ាងណាក្ដី មូលហេតុនៃចំហេះនេះ មិនទាន់ច្បាស់នៅឡើយទេ ប៉ុន្តែលោក Sadeghi បាននិយាយថា ការស៊ើបអង្កេត «កំពុងដំណើរការ»។ នេះបើយោងតាមសេចក្ដីរាយការណ៍ នៅមូលដ្ឋាន។ មជ្ឈមណ្ឌលនេះ អាចផ្ទុកមនុស្សបានរហូតដល់ ៤០នាក់៕