
អារ៉ាប់រួម (UAE) បានព្រមាននៅថ្ងៃសុក្រនេះថា មានហានិភ័យនៃការផ្ទុះឡើងក្នុងតំបន់ពីសង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស នៅតំបន់ហ្កាហ្សា ដោយបន្ថែមថា ខ្លួនកំពុងធ្វើការ «ឥតឈប់ឈរ» ដើម្បីទទួលបានបទឈប់បាញ់មនុស្សធម៌។
UAE គឺជាប្រទេសអារ៉ាប់ ដែលលេចធ្លោជាងគេក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង Abraham ឆ្នាំ២០២០ដែលជាសន្ធិសញ្ញាជាបន្តបន្ទាប់ជាមួយអ៊ីស្រាអែល ដែលក្រោយមកសង្ឃឹមថា នឹងត្រួសត្រាយផ្លូវឆ្ពោះទៅរកការធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយមហាអំណាចឥស្លាមអារ៉ាប៊ីសាអ៊ូឌីត ប៉ុន្តែសង្រ្គាមបានធ្វើឲ្យផែនការទាំងនោះមានផលប៉ះពាល់។
លោក Noura Al Kaabi រដ្ឋមន្ត្រីក្រសួងការបរទេស បានប្រាប់សន្និសីទគោលនយោបាយមួយ នៅរដ្ឋធានី Abu Dhabiរបស់ប្រទេសអារ៉ាប់រួមថា៖ «នៅពេលយើង បន្តធ្វើការ ដើម្បីបញ្ឈប់សង្គ្រាមនេះ យើងមិនអាចព្រងើយកន្តើយចំពោះបរិបទកាន់តែទូលំទូលាយ និងភាពចាំបាច់ ដើម្បីបន្ថយសីតុណ្ហភាពក្នុងតំបន់ ដែលកំពុងឈានដល់ចំណុចក្តៅមួយ»។
«ហានិភ័យនៃការផ្ទុះឡើងក្នុងតំបន់ និងការកើនឡើងភាពតានតឹងបន្ថែមទៀត គឺពិតប្រាកដ ក៏ដូចជាហានិភ័យដែលក្រុមជ្រុលនិយមនឹងទាញយកអត្ថប្រយោជន៍ពីស្ថានភាពនេះ ដើម្បីជំរុញមនោគមន៍វិជ្ជា ដែលនឹងធ្វើឲ្យយើងជាប់គាំង នៅក្នុងវដ្តនៃអំពើហិង្សា»។